October 19, 2019

Language:

CamSA13-05: ក្រុមហ៊ុនម៉ៃក្រូសូហ្វ ចេញផ្សាយ ព្រឹត្តិបត្រសន្តិសុខប្រចាំ ខែឧសភា ឆ្នាំ២០១៣

 ១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយព្រឹត្តិបត្រសន្តិសុខប្រចាំខែឧសភា ឆ្នាំ២០១៣ ដែលរួមមាន ២ចំនុចសំខាន់បំផុត (critical) និង ៨ចំនុចសំខាន់ (important)។

ចំនុចខ្សោយទាំងអស់នេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចង្ងាយ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៏បង្កើតបានជា denial of service ឬក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files ឬប្រព័ន្ធរបស់អ្នក។

២. ប្រព័ន្ធដែលទទួលរងគ្រោះ

– Microsoft Windows Operating System and Components
– Microsoft Office Suites and Software
– Microsoft Communications Platforms and Software
– Microsoft Consumer Tools and Software

៣. ព័ត៌មានលំអិតពីបញ្ហា (Patches)

MS13-037: Cumulative Security Update for Internet Explorer (2829530) 

MS13-038: Security Update for Internet Explorer (2847204) 

MS13-039: Vulnerability in HTTP.sys Could Allow Denial of Service (2829254) 

MS13-040: Vulnerabilities in .NET Framework Could Allow Spoofing (2836440) 

MS13-041: Vulnerability in Lync Could Allow Remote Code Execution (2834695) 

MS13-042: Vulnerabilities in Microsoft Publisher Could Allow Remote Code Execution (2830397) 

MS13-043: Vulnerability in Microsoft Word Could Allow Remote Code Execution (2830399) 

MS13-044: Vulnerability in Microsoft Visio Could Allow Information Disclosure (2834692) 

MS13-045: Vulnerability in Windows Essentials Could Allow Information Disclosure (2813707) 

MS13-046: Vulnerabilities in Kernel-Mode Drivers Could Allow Elevation Of Privilege (2840221) 

៤. ដំណោះស្រាយ (Solutions)

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានផ្តល់នូវការធ្វើបច្ចុប្បន្នកម្ម (update) សម្រាប់ចំនុចខ្សោយទាំងអស់នេះនៅក្នុងព្រឹត្តិបត្រសន្តិសុខប្រចាំខែឧសភា ឆ្នាំ២០១៣ ដែលបានរៀបរាប់ យ៉ាងលំអិតរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នកម្ម។ អភិបាល (administrator) ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ ហើយនឹងធ្វើបច្ចុប្បន្នកម្ម អោយបានឆាប់រហ័ស។ បន្ថែមជាមួយគ្នានេះផងដែរ អភិបាលគួរតែពិចារណាប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នដោយស័្វយប្រវត្តិដូចជា Windows Server Update (WSUS)។ ចំណែកឯអ្នកប្រើប្រាស់នៅតាមគេហដ្ឋានវិញ (home users) គួរតែ ប្រើប្រាស់នូវការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិ

៥. ឯកសារយោង (Reference)

– http://technet.microsoft.com/en-us/security/bulletin/ms13-may

– http://technet.microsoft.com/en-us/wsus/default.aspx

– https://www.update.microsoft.com/

– http://www.microsoft.com/security/updates/mu.aspx

– http://windows.microsoft.com/en-us/windows-vista/Turn-automatic-updating-on-or-off

៦. ព័ត៌មានទំនាក់ទំនង (Contact Information)

– សារអេឡិចត្រូនិច (Email): office@camcert.gov.kh

– ទូរស័ព្ទ: (855) 92 335 536 – (855) 16 888 209

[message_box title=”ការទទួលខុសត្រូវ៖” color=”yellow”]

រាល់ព័តមានដែលផ្តល់នៅទីនេះ គឺគ្រាន់តែជាការផ្តល់ដំណឹងប៉ុណ្ណោះ ដោយគ្មានការធានាអ្វីមួយឡើយ។

[/message_box]