November 15, 2018

Language:

CamSA12-15: ក្រុមហ៊ុនម៉ៃក្រូសូហ្វចេញផ្សាយ ព្រឹត្តិបត្រសន្តិសុខប្រចាំខែកក្កដា ឆ្នាំ២០១២

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយព្រឹត្តិបត្រសន្តិសុខប្រចាំខែកក្កដាឆ្នាំ២០១២ ដែលរួមមាន ៣ចំនុចសំខាន់បំផុត (critical) និង ៦ចំនុចសំខាន់ (important)។

ចំនុចខ្សោយទាំងអស់នេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចង្ងាយ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៏បង្កើតបានជា denial of service ឬក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files ឬប្រព័ន្ធរបស់អ្នក។

២. ប្រព័ន្ធដែលទទួលរងគ្រោះ

– Microsoft Windows
– Microsoft Internet Explorer
– Microsoft Office
– Microsoft Developer Tools
– Microsoft Server Software

៣. ព័ត៌មានលំអិតពីបញ្ហា (Patches)

– MS12-043: Vulnerability in Microsoft XML Core Services Could Allow Remote Code Execution (2722479)

– MS12-044: Cumulative Security Update for Internet Explorer (2719177)

– MS12-045: Vulnerability in Microsoft Data Access Components Could Allow Remote Code Execution (2698365)

– MS12-046: Vulnerability in Visual Basic for Applications Could Allow Remote Code Execution (2707960)

– MS12-047: Vulnerabilities in Windows Kernel-Mode Drivers Could Allow Elevation of Privilege (2718523)

– MS12-048: Vulnerability in Windows Shell Could Allow Remote Code Execution (2691442)

– MS12-049: Vulnerability in TLS Could Allow Information Disclosure (2655992)

– MS12-050: Vulnerabilities in SharePoint Could Allow Elevation of Privilege (2695502)

– MS12-051: Vulnerability in Microsoft Office for Mac Could Allow Elevation of Privilege (2721015)

៤. ដំណោះស្រាយ (Solutions)

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានផ្តល់នូវការធ្វើបច្ចុប្បន្នកម្ម (update) សម្រាប់ចំនុចខ្សោយទាំងអស់នេះនៅក្នុងព្រឹត្តិបត្រសន្តិសុខប្រចាំខែកក្កដាឆ្នាំ២០១២ ដែលបានរៀបរាប់ យ៉ាងលំអិតរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នកម្ម។ អភិបាល (administrator) ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ ហើយនឹងធ្វើបច្ចុប្បន្នកម្ម អោយបានឆាប់រហ័ស។ បន្ថែមជាមួយគ្នានេះផងដែរ អភិបាលគួរតែពិចារណាប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នដោយស័្វយប្រវត្តិដូចជា Windows Server Update (WSUS)។ ចំណែកឯអ្នកប្រើប្រាស់នៅតាមគេហដ្ឋានវិញ (home users) គួរតែ ប្រើប្រាស់នូវការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិ

៥. ឯកសារយោង (Reference)

–  http://technet.microsoft.com/en-us/security/bulletin/ms12-jul

– http://technet.microsoft.com/en-us/wsus/default.aspx

– https://www.update.microsoft.com/

– http://www.microsoft.com/security/updates/mu.aspx

– http://windows.microsoft.com/en-us/windows-vista/Turn-automatic-updating-on-or-off

៦. ព័ត៌មានទំនាក់ទំនង (Contact Information)

– សារអេឡិចត្រូនិច (Email): office@camcert.gov.kh

– ទូរស័ព្ទ: (855) 92 335 536 – (855) 16 888 209

[message_box title=”ការទទួលខុសត្រូវ៖” color=”yellow”]

រាល់ព័តមានដែលផ្តល់នៅទីនេះ គឺគ្រាន់តែជាការផ្តល់ដំណឹងប៉ុណ្ណោះ ដោយគ្មានការធានាអ្វីមួយឡើយ។

[/message_box]