November 15, 2024

Language:

បញ្ជីត្រួតពិនិត្យសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់អាជីវកម្ម

១. ព័ត៌មានទូទៅ

ការការពារអាជីវកម្មរបស់អ្នកពីការគំរាមកំហែងសន្តិសុខសាយប័រមានសារៈសំខាន់ណាស់។ ការបោកប្រាស់ ការវាយប្រហារតាមរយៈអ៊ីមែល កម្មវិធីព្យាបាទអាចធ្វើអោយខាតបង់ថវិកានិងពេលវេលាយ៉ាងច្រើន។ ចោរបច្ចេកវិទ្យា ឬហេកគ័រ អាចធ្វើការគ្រប់គ្រងទិន្នន័យ នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ឬអាជីវកម្មអ្នកផងដែរ។ អនុវត្តតាមជំហានទាំងនេះ ដើម្បីពង្រឹងអាជីវកម្មរបស់អ្នកប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត។

. ការពារព័ត៌មានគណនីអាជីវកម្ម និងឧបករណ៍របស់អ្នក

ដើម្បីការពារអាជីវកម្ម និងបុគ្គលិករបស់អ្នកពីការគំរាមកំហែងសន្តិសុខសាយប័រ អ្នកគួរតែអនុវត្តតាមជំហានខាងក្រោម៖

  • បើកការផ្ទៀងផ្ទាត់ពហុកត្តា
  • ប្រើពាក្យសម្ងាត់ឬឃ្លាសម្ងាត់ខ្លាំង
  • ការធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ
  • ធ្វើការបម្រុងទុកព័ត៌មាន
  • ការពារទិន្នន័យអាជីវកម្មរបស់អ្នក
  • អប់រំបុគ្គលិក។

. ការពារព័ត៌មានរបស់អតិថិជន

ការរក្សាព័ត៌មានរបស់អតិថិជនឱ្យមានសុវត្ថិភាពគឺជាទំនួលខុសត្រូវយ៉ាងសំខាន់សម្រាប់អាជីវកម្ម។ ការបាត់បង់ ឬព័ត៌មានត្រូវបានគ្រប់គ្រងដោយចោរបច្ចេកវិទ្យា ឬហេកគ័រ នឹងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក ហើយអាចបង្កឱ្យមានផលវិបាកផ្នែកច្បាប់។ ត្រូវប្រាកដថាអាជីវកម្មរបស់អ្នក៖

  • វិនិយោគ និងផ្តល់នូវបរិយាកាសអនឡាញដែលមានសុវត្ថិភាពសម្រាប់ប្រតិបត្តិការ
  • ធានានូវព័ត៌មានឯកជនរបស់អតិថិជនត្រូវបានរក្សាទុកដោយយកចិត្តទុកដាក់
  • ប្រសិនបើអាជីវកម្មរបស់អ្នកមានការទូទាត់តាមអ៊ីនធឺណិត អ្នកគួរស្វែងយល់ពីច្រកផ្តល់សេវាទូទាត់របស់អ្នក ដើម្បីការពារពីការក្លែងបន្លំការទូទាត់តាមអ៊ីនធឺណិត។

. បង្កើតគោលការណ៍សន្តិសុខសាយប័រ

គោលការណ៍សន្តិសុខសាយប័រជួយបុគ្គលិករបស់អ្នកឱ្យយល់ពីទំនួលខុសត្រូវរបស់ពួកគេនៅពេលពួកគេប្រើប្រាស់ ឬចែករំលែក៖

  • ទិន្នន័យ
  • កុំព្យូទ័រ និងឧបករណ៍នានា
  • អ៊ីមែល និង
  • គេហទំព័រអ៊ីនធឺណិត។

. បង្កើតផែនការគ្រប់គ្រងគ្រាអាសន្ន

ផែនការគ្រប់គ្រងគ្រាអាសន្នអាចកាត់បន្ថយផលប៉ះពាល់នៃការវាយប្រហារសន្តិសុខសាយប័រ និងផ្តល់ផែនការ សកម្មភាព ប្រសិនបើអ្នកត្រូវការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ។ នៅពេលបង្កើតផែនការគ្រប់គ្រងគ្រាអាសន្ន អ្នកគួរត្រូវពិចារណាអំពី៖

  • ដំណើរការដើម្បីរាយការណ៍អំពីឧប្បត្តិហេតុសន្តិសុខសាយប័រ
  • របៀបទំនាក់ទំនងទៅកាន់បុគ្គលិក ឬអតិថិជនពាក់ព័ន្ធនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ
  • របៀបគ្រប់គ្រងអាជីវកម្មរបស់អ្នកអំឡុងពេលមានឧប្បត្តិហេតុសន្តិសុខសាយប័រ

. ពិចារណាទទួលយកការធានារ៉ាប់រងសន្តិសុខសាយប័រ

ការចំណាយលើការដោះស្រាយឧប្បត្តិហេតុសន្តិសុខសាយប័រអាចមានច្រើនបន្ថែមពីលើការជួសជុលមូលដ្ឋានទិន្នន័យ ការពង្រឹងសុវត្ថិភាព ឬការប្ដូរកុំព្យូទ័រយួរដៃថ្មីទៀត។ ការធានារ៉ាប់រងសន្តិសុខសាយប័រ អាចជួយអាជីវកម្មរបស់អ្នកពាក់ព័ន្ធនឹងការចំណាយទៅលើការស្តារឡើងវិញពីការវាយប្រហារ។

. ឯកសារពាក់ព័ន្ធ

  • – https://business.gov.au/online-and-digital/cyber-security/cyber-security-checklist
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.