October 11, 2024

Language:

ព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានថ្នាក់តំបន់ ASEAN Cyber SEA Game 2019

ថៃ​៖ នា​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ លោក​ ​ប៊ិន ចំរើន​ និង​លោក​ ចាន់​ ភក្ត្រា​ មន្ត្រីនៃ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (MPTC​) បាន​ដឹកនាំ​និស្សិត​ចំនួន​ពីរ​រូប​ គឺ​លោក​ អុឹង​ ប៉​ហៃ​ និង​លោក​ កាក់​ យុត្ថា​វុឌ្ឍ​ ទៅ​ចូលរួម​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ថ្នាក់​តំបន់​ ASEAN​ Cyber​ SEA​ Game​ 2019​ នៅ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​។

 

 

នេះ​គឺជា​លើក​ទី៤​ ហើយដែល​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ភ្នាក់ងារ​ អភិវឌ្ឍន៍​ប្រតិបត្តិ​ការ​ អេ​ឡិក​ត្រូ​និក​ថៃ​ ​; (Electronic​ Transactions​ Development​ Agency​ -ETDA​) សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​អាស៊ាន​-ជប៉ុន​សម្រាប់​កសាង​សមត្ថភាព​ សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (ASEAN​-Japan​ Cybersecurity​ Capacity​ Building​ Center​ – AJCCBC​)។ គោល​ បំណង​នៃ​ការប្រកួត​នេះ​គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​និស្សិត​ រឹតចំណង​មិត្តភាព​ ជម្រុ​ញការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ អាស៊ាន​ និង​ជប៉ុន​។

ការប្រកួត​នេះ​មាន​ទម្រង់​ជា​ Capture​ The​ Flag​ (CTF​) ហើយ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​លើ​វិញ្ញា​សារ​មួយចំនួន​ដូចជា​ Web​ Security​, Cryptography​, Forensics​, OS​, MISC​, Binary​, Network​ និង​ផ្សេង​ៗបន្ថែម​ទៀត​។

ការប្រកួត​ប្រព្រឹត្តិ​ទៅ​រយៈពេល​ ០៧ម៉ោង​ ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១​ មក​ពី​ប្រទេស​ថៃ​ មា​នពិន្ទុះ​សរុប​ ៣១០០​ ចំណាត់ថ្នាក់​លេខ២​ មក​ពី​ប្រទេស​វៀតណាម​មា​នពិន្ទុះ​សរុប​ ៣០២០​ ចំណាត់ថ្នាក់​លេខ៣​ មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ មា​នពិន្ទុះ​សរុប​ ចំនួន​ ២៧៧០​ ហើយ​ក្នុង​ឆ្នាំនេះ​ផង​ដែល​ក្រុម​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ទី​ ៧ ដែល​មា​នពិន្ទុះ​សរុប​រហូតដល់​ ១៦៧០​ ដែល​ជា​ចំណាត់ថ្នាក់​ល្អ​ប្រសើរ​ជាង​រាល់​ឆ្នាំ​ ការប្រកួត​នេះ​មាន​អ្នកចូលរួម​ចំនួន​ ១០ក្រុម​៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.