October 11, 2024

Language:

ព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានថ្នាក់តំបន់​ ASEAN Cyber SEA Game 2018

ថៃ៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សុខ សុវណ្ណ និងលោក ប៊ិន ចំរើន មន្រ្តីនៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានដឹកនាំនិស្សិតចំនួនពីររូប​ គឺលោក រៀន យូដា និងលោក ប៉េង ឆៃឡេង ទៅចូលរួមទៅចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់តំបន់ ASEAN Cyber SEA Game 2018 នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

នេះគឺជាលើកទី៣​ហើយដែលព្រឹត្តិការណ៍ប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយភ្នាក់ងារអភិវឌ្ឍន៍ប្រតិបត្តិការអេឡិកត្រូនិកថៃ  (Electronic Transactions Development Agency -ETDA) សហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនសម្រាប់កសាងសមត្ថភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន  (ASEAN-Japan Cybersecurity Capacity Building Center – AJCCBC)។ គោលបំណងនៃការប្រកួតនេះគឺដើម្បីវាស់ស្ទង់សមត្ថភាពនិស្សិត រឹតចំណងមិត្តភាព ជម្រុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន។

ការប្រកួតនេះមានទម្រង់ជា Capture The Flag (CTF) ហើយបានប្រព្រឹត្តិទៅនៅលើវិញ្ញាសារមួយចំនួនដូចជា Web Security, Reverse Engineering, Cryptography, Forensics, Steganography, Pwn, Binary, Network និងផ្សេងៗបន្ថែមទៀត។

ការប្រកួតប្រព្រឹត្តិទៅរយៈពេល ០៧ម៉ោង ហើយក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ៨ ក្នុងចំណោម ១០ក្រុម៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.