April 20, 2024

Language:

CamSA21-18: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងផលិតផលក្រុមហ៊ុន VMware

. ព័ត៌មានទូទៅ

         នាពេលថ្មីៗនេះក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (VMSA-2021-0006) បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួនមួយ (០១) ដែលមាននៅ ក្នុងកម្មវិធី VMware NSX-T សម្រាប់ប្រព័ន្ធប្រតិបត្តិការ window និង Linux។

ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2021-21981 ជាប្រភេទ “Privilege Escalation” មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរមធ្យម និងទទួលបានពិន្ទុ CVSSv3 7.5. អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា/ហេកគ័រ ធ្វើការលួចចូលទៅក្នុងប្រព័ន្ធតាមរយៈបណ្ដាញដោយមិនចាំបាច់មានឈ្មោះ គណនី និងពាក្យសម្ងាត់នោះ​ឡើយ ដោយគ្រាន់តែដំណើរការ​កូដវាយប្រហារ​ពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់។

២. ផលិតផលដែលរងផលប៉ៈពាល់

កម្មវិធី  VMware NSX-T

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យ ចោរព័ត៌មានវិទ្យា/ហេកគ័រ លួចចូលក្នុងប្រព័ន្ធ ហើយអាចធ្វើការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មី ជាដើម និងអាចគ្រប់គ្រងលើប្រព័ន្ធទាំងមូលបានតែម្តង។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេត ជាបន្ទាន់តាមតែធ្វើទៅបាន។

. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.