August 18, 2018

Language:

ការរៀបចំបណ្តាញ CSIRT នៅកម្ពុជា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.ស​.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានរៀបចំវេទិកាស្ដីពី “រដ្ឋាភិបាល​អេឡិកត្រូនិកកម្ពុជា-កូរ៉េ” សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណៈរដ្ឋកូរ៉េ។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម NAKYOUNG OH ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Hye Young Kim តំណាងក្រសួងមហាផ្ទៃនិងសុវត្ថិភាពសាធារណៈរដ្ឋកូរ៉េ និងជាប្រធានគណៈប្រតិភូ ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគណៈប្រតិភូកូរ៉េដែលអញ្ជីញមកពីបណ្តាក្រសួងស្ថាប័នសំខាន់ៗនៃសាធារណៈរដ្ឋកូរ៉េផងដែរ។

ព័ត៌មានលំអិតរបស់សិក្ខាសាលាសូមចូលទៅកាន់វេបសាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នៅក្នុងឧិកាសនោះដែរ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វើបទបង្ហាញមួយស្តីអំពី​ “ការរៀបចំបណ្តាញឆ្លើយតបបញ្ហាបន្ទាន់នៅកម្ពុជា CSIRT Network in Cambodia” ។ ប្រធានបទនេះមានគោលបំណងដើម្បីធ្វើការបង្ហាញអំពីសកម្មភាពការងារនៃយន្តការឆ្លើយតបបញ្ហាបន្ទាន់នៅកម្ពុជា (CamCERT), ទំនាក់ទំនងអន្តរជាតិក្នុងការដោះស្រាយឧប្បទេវហេតុសន្តិសុខ ប.គ.ព. , និងការងារទៅថ្ងៃអនាគត៕