April 26, 2024

Language:

CamSA20-49: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេតសុវត្ថិភាពប្រចាំខែសីហា ឆ្នាំ២០២០

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន​ Adobe​ បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុល បិទចន្លោះប្រហោង ​(ចំនុចខ្សោយ)  ២៦​ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំនោមនោះមាន ១១ ចំណុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

. ផលិតផលដែលរងផលប៉ះពាល់

  • កម្មវិធី Adobe Acrobat and Reader | APSB20-48
    • Adobe Acrobat DC Continuous និង Adobe Acrobat Reader DC Continuous កំណែ 2020.009.20074
    • Adobe Acrobat 2020 Classic 2020 និង Adobe Acrobat Reader 2020 Classic កំណែ 20.001.30002
    • Adobe Acrobat 2017 Classic 2017 និង Adobe Acrobat Reader 2017 Classic 2017 កំណែ 2017.011.30171
    • Adobe Acrobat 2015 Classic 2015 និង Adobe Acrobat Reader 2015 Classic 2015 កំណែ 2015.006.30523
  • កម្មវិធី Adobe Lightroom | APSB20-51
    • Lightroom Classic កំណែ 2.0.10 និងមុននេះ

៣.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។

អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ នូវការអាប់ដេត​ដោយ​ស្វ័យប្រវត្តិ)។

សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបាន ចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://helpx.adobe.com/security.html
  • https://www.jpcert.or.jp/english/at/2020/at200032.html
  • https://www.securityweek.com/adobe-patches-11-critical-vulnerabilities-acrobat-and-reader
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.