August 06, 2020

Language:

CamSA20-45: ប្រុងប្រយ័ត្នការបន្លំទាញយកព័ត៌មានគណនី ​Telegram របស់អ្នក

១. ព័ត៌មានទូទៅ

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នេះ​ មានការរីករាលដាលព័ត៌មានបោកប្រាស់មួយ ដោយឱ្យចុចទៅលើតំណរភ្ជាប់វេបសាយ (myxfreelance) ហើយបន្ទាប់មកបញ្ជោតអ្នកប្រើប្រាស់ឱ្យបញ្ចូលលេខទូរស័ព្ទ ប្រើប្រាស់ជាមួយ ​Telegram ជាមួយនឹងលេខកូដដើម្បីតភ្ជាប់។ វាគឺជាសារបោកប្រាស់ដែលទម្រង់ដូចខាងក្រោម ហើយភ្ជាប់ជាមួយនឹងតំណរភ្ជាប់វេបសាយ ដើម្បីឱ្យអ្នកចុច។

 

២. បញ្ហាដែលបានរកឃើញ

ពេលដែលអ្នកបានចុចទៅលើវេបសាយ នេះ វានឹងនាំអ្នកប្រើប្រាស់ទៅកាន់វេបសាយដែលមានរូបរៀងដូចខាងក្រោម ដើម្បីឱ្យអ្នកធ្វើតាមការណែនាំបញ្ចូល​ព័ត៌មានទៅកាន់ចោរបច្ចេកវិទ្យា៖

វេបសាយនេះ គឺត្រូវបានចាត់ទុកថាមានបញ្ហា ​(វេបសាយមិនត្រឹមត្រូវ) ឬជាប្រភេទ Phishing វេបសាយ ដែលមានគោលបំណងលួចអត្តសញ្ញាណ Telegram របស់អ្នកប្រើប្រាស់ ​(ប្រសិនបើអ្នកបញ្ចូលលេខទូរស័ព្ទ) ទៅក្នុងនោះ! សូមជៀសវាងការចុច ហើយបំពេញលេខទូរស័ព្ទរបស់អ្នក ។ ចោរបច្ចេកវិទ្យា អាចប្រើប្រាស់ Telegram របស់អ្នក (ដោយបន្លំអត្តសញ្ញាណ) ហើយអាចប្រព្រឹត្តិអំពីខុសច្បាប់ផ្សេងៗ។

៣. ដំណោះស្រាយ

បើសិនជាអ្នកបានចុច រួចបញ្ចូលព័ត៌មានទៅតាមការបោកបញ្ជោតនោះ សូមធ្វើតាមការណែនាំខាងក្រោម៖

សម្រាប់ ​Android:
Setting >> Privacy and Security >> Active Sessions ហើយរកមើល Sessions ដែលមិនមែនរបស់ឧបករណ៍របស់ខ្លួន ហើយបិទ ​(end) វា!

សម្រាប់ ​iOS:
Settings >> Devices ហើយរកមើល Session ដែលមិនមែនរបស់ឧបករណ៍របស់ខ្លួន ហើយបិទ ​(end) វា។

សូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងពេលប្រើប្រាស់បច្ចេកវិទ្យា៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.