April 19, 2024

Language:

CamSA20-16: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុង​ Point-to-Point Protocol (PPP) Daemon

១. ព័ត៌មានទូទៅ

ភាពងាយ​រងគ្រោះ​ ឬចំណុចខ្សោយ​មាន​នៅ​ក្នុង  Point-to-Point Protocol (PPP) Daemon ដែលមានដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Linux និងអាចមានដំណើការនៅលើឧបករណ៍បណ្តាញមួយចំនួនផងដែរ។ ចំណុចខ្សោយ​នេះ​ត្រូវ​បាន​កំណត់​លេខ​សម្គាល់​ (CVE-2020-8597) មាន​កម្រិតសុវត្ថិភាព​ធ្ងន់ធ្ងរ​បំផុត និងមានពិន្ទុ CVSS Score 9.8 ដែលអាចអនុញ្ញាតឱ្យមានការវាយប្រហារដំណើរការកូដពីចម្ងាយ (remote execute) គ្រប់គ្រងប្រព័ន្ធទាំងស្រុង។

CVE-2020-8597: ចំនុណខ្សោយនេះបង្កឡើងដោយមានបញ្ហាកំហុសឆ្គង (error) នៅពេលធ្វើការផ្ទៀងផ្ទាត់ការបញ្ចូលមិនបានត្រឹមត្រូវ បង្ក​ឱ្យមានបញ្ហានៅលើអង្គចងចាំ និងអាចមានលទ្ធដំណើរការកូដផ្សេងៗ។

២. ផលិតផលដែលរងផលប៉ះពាល់

  • Point-to-Point Protocol Daemon ដែលមានកំណែចាប់ពី 2.4.2 ដល់ 2.4.8
  • និង រាល់កំណែដែលបានចេញកាលពី ១៧ ឆ្នាំមុនសុទ្ធតែរងផលប៉ះពាល់

ប្រព័ន្ធប្រតិបត្តិការដែលរងផលប៉ះពាល់៖

ឧបករណ៍បណ្តាញដែលរងផលប៉ះពាល់៖

៣.ផលវិបាក

ការវាយលុកជោគជ័យលើចំណុចខ្សោយនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ (remote execute) គ្រប់គ្រងប្រព័ន្ធទាំងស្រុង។

៤. ការណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។

៥. ឯកសារពាក់ព័ន្ធ

 

 

 

 

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.