April 26, 2024

Language:

CamSA19-54: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៧ របស់ផលិតផល Microsoft ប្រចាំខែធ្នូ ឆ្នាំ២០១៩

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៣៦ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ៧ ចំនុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង ៧នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង ៧ នោះ មានដូចតទៅៈ

CVE-2019-1471: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows Hypervisor (Hyper-V) នៅលើ host server បរាជ័យក្នុងការផ្ទៀងផ្ទាត់ទៅលើការបញ្ចូលព័ត៌មាន (input) នៅលើ guest operating system ពីអ្នកប្រើប្រាស់ដែលមានសិទ្ធិ។ ដើម្បីវាយលុកទៅលើចំនុចខ្សោយនេះ អ្នកវាយប្រហារអាចដំណើរការនូវកូន កម្មវិធីណាមួយនៅលើ guest operating system ដែលអាចបណ្តាលឲ្យ Hyper-V host operating system ដំណើរការនូវកូដនានា។

CVE-2019-1468: ចំនុចខ្សោយនេះកើតមាននៅពេលដែល window font library ធ្វើការគ្រប់គ្រង embedded fonts មិនបានត្រឹមត្រូវ។ អ្នកវាយប្រហារដែលវាយលុកជោគជ័យលើចំនុចខ្សោយនេះអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុងតែម្តង។

CVE-2019-1349, CVE-2019-1350, CVE-2019-1352, CVE-2019-1354, CVE-2019-1387​: ចំនុចខ្សោយនេះកើតមាននៅលើ Git របស់កម្មវិធី Visual Studio នៅពេលដែលមិនមានការផ្ទៀងផ្ទាត់ការបញ្ចូលឱ្យបានត្រឹមត្រូវ។ ការវាយប្រហារជោគជ័យទៅលើចំណុចខ្សោយ នេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ ; និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម។

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Internet Explorer
  • Microsoft Office and Microsoft Office Services and Web Apps
  • SQL Server
  • Visual Studio
  • Skype for Business

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://portal.msrc.microsoft.com/en-us/security-guidance/releasenotedetail/2019-Dec
  • https://www.symantec.com/blogs/threat-intelligence/microsoft-patch-tuesday-december-2019
  • https://krebsonsecurity.com/2019/12/patch-tuesday-december-2019-edition/
  • https://www.jpcert.or.jp/english/at/2019/at190046.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.