September 24, 2020

Language:

CamSA19-12: ប្រុងប្រយ័ត្នចំពោះចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុង Drupal (SA-CORE-2019-004)

Drupal បានចេញសេចក្តីប្រកាសថា ខ្លួននឹងបញ្ចេញនូវការអាប់ដេតសន្តិសុខដ៏សំខាន់ចំពោះ Drupal 7.65, 8.6.13 និង 8.5.14 នាថ្ងៃទី២០ ខែមីនា  ឆ្នាំ២០១៩  អភិបាលគ្រប់គ្រងវេបសាយទាំងអស់ត្រូវធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបង្អស់នៅ ពេលខាងមុខនេះ។

១. ព័ត៌មានទូទៅ 

Drupal គឺជាកម្មវិធីមានទម្រង់ជា Content Management System (CMS) ដែលត្រូវបានប្រើប្រាស់ជាទូទៅដោយអង្គភាពជាច្រើន នៅកម្ពុជា ដ៏ដូចជានៅជំុវិញ​ពិភពលោក ក្នុងការបង្កើតវេបសាយ។ មានវេបសាយប្រមាណជា ១លាន (ជំុវិញពិភពលោក) ដែលកំពុងប្រើប្រាស់ Drupal ដោយរួមមាននូវវេបសាយល្បីៗមានដូចជា NBC, Fox, The Economist, Twitter និង Pinterest ជាដើម។

កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Drupal បានចេញសេចក្តីប្រកាសថា ចំនុចខ្សោយធ្ងន់ធ្ងរ (SA-CORE-2019-004)  នៅក្នុងកាលៈទេសៈជាក់លាក់មួយឯកសារម៉ូឌុល អនុញ្ញាតអោយអ្នកប្រើអាចធ្វើការវាយប្រហារដោយធ្វើការអាប់លោត​ (Upload) ហើយនិងការសរសេរស្គ្រីបឆ្លងតំបន់ (XSS) មួយចំនួនដែលអាចបង្កអោយមានភាពងាយរងគ្រោះ។

២. ផលិតផលដែលប៉ៈពាល់

ចំនុចខ្សោយនេះប៉ៈពាល់ទៅដល់ Drupal core 8 (End of Life), 7.x និង 8.x.

៣. ផលវិបាក

វេបសាយអាចត្រូវបានគ្រប់គ្រងឲ្យប្រែក្លាយទៅជា phishing វេបសាយ ឬបង្កប់មេរោគដែលអាចប៉ៈពាល់ទៅដល់អ្នកប្រើប្រាស់ផ្សេងៗទៀតជាច្រើនជុំវិញពិភពលោក។ ទិន្នន័យសំខាន់ៗក៏អាចត្រូវបានលួច កែប្រែ និងលប់ដោយអ្នកវាយប្រហារផងដែរ។

៤.អនុសាសន៍ណែនាំ

Drupal បានបញ្ចេញនូវការអាប់ដេតជំនាន់ Drupal 7 និង 8 ។ សូមធ្វើការអាប់ដេតដូចខាងក្រោមៈ

សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ​ 8.6 សូមធ្វើការអាប់ដេតទៅកាន់កំណែ​ 8.6.13

សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ​ 8.5 សូមធ្វើការអាប់ដេតទៅកាន់កំណែ​ 8.5.14

សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ​ 7 សូមធ្វើការអាប់ដេតទៅកាន់កំណែ​ 7.5

៥. វេបសាយពាក់ព័ន្ធ

https://www.drupal.org/sa-core-2019-004

https://www.us-cert.gov/ncas/current-activity/2019/03/20/Drupal-Releases-Security-Updates

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.