March 19, 2024

Language:

CamSA18-39: ចំនុចខ្សោយជាច្រើនមាននៅក្នុង​ PHP

១.ព័ត៌មានទូទៅ

Hypertext Preprocessor (PHP) គឺជាភាសាសម្រាប់សរសេរកម្មវិធីកុំព្យូទ័រ​​ (programming language) បង្កើតនូវ web-based applications ជាមួយនឹង Hypertext Markup Language (HTML)​។ PHP អាចដំណើរការនៅលើ platforms (Windows, Linux, Unix, …) ជាច្រើន។

ចំនុចខ្សោយជាច្រើនត្រូវបានរកឃើញនៅក្នុង PHP ។ អ្នកវាយប្រហារអាចធ្វើការវាយលុកចូលទៅក្នុងចំនុចខ្សោយទាំងនោះ ហើយដំណើរការនូវកូដ​ (code) នានាដើម្បីគ្រប់គ្រងទៅលើប្រព័ន្ធ។

២.កំណែដែលប៉ៈពាល់

• PHP 7.2 ដល់ 7.2.1០

• PHP 7.1 ដល់ 7.1.22

៣.ផលវិបាក

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចឲ្យអ្នកវាយប្រហារដំណើរការកូដទៅលើ PHP application​ ដែលរងគ្រោះ។

អ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធដើម្បីដំណើរការសកម្មភាពមិនសមស្រប (malicious activities) ដូចជាការតំឡើងកម្មវិធីដោយមិនមានការអនុញ្ញាត ការបង្កើតគណនីអភិបាលផ្សេងទៀត ឬការប៉ៈពាល់ទៅដល់ទិន្នន័យជាដើម។

ការវាយប្រហារមិនជោគជ័យក៏នៅតែអាចដំណើការនូវ​ Denial-Of-Service (DOS) ផងដែរ។

៤.ការណែនាំ

អភិបាលគ្រប់គ្រងទៅលើប្រព័ន្ធត្រូវបានណែនាំដូចខាងក្រោមៈ

– ធ្វើការផ្ទៀងផ្ទាត់ថាមិនមានការកែប្រែណាមួយចំពោះប្រព័ន្ធឡើយមុនពេលដែលធ្វើការអាប់ដេត
– ធ្វើការអាប់ដេត PHP ទៅកំណែចុងក្រោយបង្អស់ ដែលអ្នកអាចស្វែងរកព័ត៌មានលំអិតនៅក្នុងវេបសាយ http://php.net/downloads.php
– ធ្វើការកំហិតនូវសិទ្ធិនានាដែលមាននៅក្នុងប្រព័ន្ធដែលដំណើរការ PHP កំណែចាស់

៥.ព័ត៌មានពាក់ព័ន្ធ

https://www.cisecurity.org/advisory/multiple-vulnerabilities-in-php-could-allow-for-arbitrary-code-execution_2018-113/

https://www.herjavecgroup.com/threat-advisory-multiple-php-vulnerabilities-could-allow-arbitrary-code-execution/

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.