November 20, 2017

Language:

CamSA16-13: ក្រុមហ៊ុនម៉ៃក្រូសូហ្វ ចេញផ្សាយ ព្រឹត្តិបត្រសន្តិសុខប្រចាំខែ តុលា ឆ្នាំ ២០១៦

១. ព័ត៏មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយព្រឹត្តិបត្រសន្តិសុខប្រចាំខែ តុលា ​ ឆ្នាំ ២០១៦ ដែលរួមមាន ១០ ចំនុចក្នុងនោះចំនុចសំខាន់បំផុត (critical) ៦ចំនុច ចំនុចសំខាន់ (important)​​ ៣ចំនុច និងសំខាន់មធ្យម ១ចំនុច។

ចំនុចខ្សោយទាំងអស់នេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចង្ងាយ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៏បង្កើតបានជា denial of service ឬក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files ឬប្រព័ន្ធរបស់អ្នក។

២. ប្រព័ន្ធដែលទទួលរងគ្រោះ

–         Windows Operating Systems and Components

–         Microsoft Office Suites and Software

–         Microsoft Office Services and Web Apps

–         Microsoft Server Software

–         Microsoft Developer Tools and Software

៣. ព័ត៌មានលំអិតពីបញ្ហា (Patches)

MS16-118: Cumulative Security Update for Internet Explorer (3192887) (Critical Remote Code Execution)

MS16-119: Cumulative Security Update for Microsoft Edge (3192890) (Critical Remote Code Execution)

MS16-120: Security Update for Microsoft Graphics Component (3192884) (Critical Remote Code Execution)

MS16-121: Security Update for Microsoft Office (3194063) (Critical Remote Code Execution)

MS16-122: Security Update for Microsoft Video Control (3195360) (Critical Remote Code Execution)

MS16-123: Security Update for Windows Kernel-Mode Drivers (3192892) (Important Elevation of Privilege)

MS16-124: Security Update for Windows Registry (3193227) (Important Elevation of Privilege)

MS16-125: Security Update for Diagnostics Hub (3193229) (Important Elevation of Privilege)

MS16-126: Security Update for Microsoft Internet Messaging API (3196067) (Moderate Information Disclosure)

MS16-127: Security Update for Adobe Flash Player (3194343) (Critical Remote Code Execution)

៤. ដំណោះស្រាយ (Solutions)

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានផ្តល់នូវការធ្វើបច្ចុប្បន្នកម្ម (update) សម្រាប់ចំនុចខ្សោយទាំងអស់នេះនៅក្នុងព្រឹត្តិបត្រសន្តិសុខប្រចាំខែ​ តុលា ឆ្នាំ២០១៦ ដែលបានរៀបរាប់ យ៉ាងលំអិតរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នកម្ម។ អភិបាល (administrator) ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ ហើយនឹងធ្វើបច្ចុប្បន្នកម្ម អោយបានឆាប់រហ័ស។ បន្ថែមជាមួយគ្នានេះផងដែរ អភិបាលគួរតែពិចារណាប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នដោយស័្វយប្រវត្តិដូចជា Windows Server Update (WSUS)។ ចំណែកឯអ្នកប្រើប្រាស់នៅតាមគេហដ្ឋានវិញ (home users) គួរតែ ប្រើប្រាស់នូវការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិ

៥. ឯកសារយោង (Reference)

៦. ព័ត៌មានទំនាក់ទំនង (Contact Information)

–        សារអេឡិចត្រូនិច (Email): office@camcert.gov.kh

–        ទូរស័ព្ទ: (855) 23 722 391