January 18, 2019

Language:

CamSA16-11: ក្រុមហ៊ុនម៉ៃក្រូសូហ្វ ចេញផ្សាយ ព្រឹត្តិបត្រសន្តិសុខប្រចាំខែ សីហា ឆ្នាំ ២០១៦

. ព័ត៏មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយព្រឹត្តិបត្រសន្តិសុខប្រចាំខែ សីហា ​ ឆ្នាំ ២០១៦ ដែលរួមមាន ៥ ចំនុចសំខាន់បំផុត (critical) និង ៤​ ចំនុចសំខាន់ (important)។

ចំនុចខ្សោយទាំងអស់នេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចង្ងាយ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៏បង្កើតបានជា denial of service ឬក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files ឬប្រព័ន្ធរបស់អ្នក។

២. ប្រព័ន្ធដែលទទួលរងគ្រោះ

–         Microsoft Windows Operating Systems and Components

–         Microsoft Office Suites and Software

–         Microsoft Communications Platforms and Software

៣. ព័ត៌មានលំអិតពីបញ្ហា (Patches)

 MS16-095:      Cumulative Security Update for Internet Explorer (3177356) (Critical
Remote Code Execution)

 MS16-096:      Cumulative Security Update for Microsoft Edge (3177358) (Critical
Remote Code Execution)

 MS16-097:      Security Update for Microsoft Graphics Component (3177393) (Critical
Remote Code Execution)

 MS16-098:    Security Update for Windows Kernel-Mode Drivers (3178466) (Important
Elevation of Privilege)

 MS16-099:    Security Update for Microsoft Office (3177451) (Critical
Remote Code Execution)

 MS16-100:    Security Update for Secure Boot (3179577) (Important
Security Feature Bypass)

 MS16-101:    Security Update for Windows Authentication Methods (3178465) (Important
Elevation of Privilege)

MS16-102:    Security Update for Microsoft Windows PDF Library (3182248) (Critical
Remote Code Execution)

MS16-103:    Security Update for ActiveSyncProvider (3182332) (Important
Information Disclosure)

៤. ដំណោះស្រាយ (Solutions)

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានផ្តល់នូវការធ្វើបច្ចុប្បន្នកម្ម (update) សម្រាប់ចំនុចខ្សោយទាំងអស់នេះនៅក្នុងព្រឹត្តិបត្រសន្តិសុខប្រចាំខែ​ សីហា ឆ្នាំ២០១៦ ដែលបានរៀបរាប់ យ៉ាងលំអិតរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នកម្ម។ អភិបាល (administrator) ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ ហើយនឹងធ្វើបច្ចុប្បន្នកម្ម អោយបានឆាប់រហ័ស។ បន្ថែមជាមួយគ្នានេះផងដែរ អភិបាលគួរតែពិចារណាប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នដោយស័្វយប្រវត្តិដូចជា Windows Server Update (WSUS)។ ចំណែកឯអ្នកប្រើប្រាស់នៅតាមគេហដ្ឋានវិញ (home users) គួរតែ ប្រើប្រាស់នូវការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិ

៥. ឯកសារយោង (Reference)

៦. ព័ត៌មានទំនាក់ទំនង (Contact Information)

–        សារអេឡិចត្រូនិច (Email): office@camcert.gov.kh

–        ទូរស័ព្ទ: (855) 23 722 391