April 24, 2024

Language:

ការប្រកួត​ប្រជែង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ២០១៩​ និង​ការ​ប្រគល់​ជ័យលាភី​

ព្រឹក​ថ្ងៃអង្គារ​ ០៦កើត​ ខែ​ស្រា​ពណ៌​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៩​ នៅ​ទី​ស្ដី​ការក្រ​សួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ មាន​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ២០១៩​ (Cambodia​ Cyber​ Contest​ 2019​) ក្រោម​អធិបតីភាព​ លោក​ នាង​ ម៉ៅ​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជុន​ វ៉ា​ត អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។ ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ឧបត្ថម្ភ​ដោយក្រុម​ហ៊ុន​ EZECOM​ និង​ដោយមាន​ការចូលរួម​ពី​ និស្សិត​ចំនួន​ ២២នាក់​មក​ពី​មហាវិទ្យាល័យ​នានា​ នៅ​រាជធានី​ភ្នំពេញ​។

ជា​កិច្ច​ចាប់ផ្តើម​បើក​កម្មវិធី​ លោក​ នាង​ ម៉ៅ​ បាន​ថ្លែង​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស​ដែល​មាន​ជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។ សព្វថ្ងៃ​នេះ​ជំនាញ​មួយ​នេះ​គឺ​មាន​តម្រូវការ​យ៉ាង​ខ្លាំង​ ទាំង​ក្នុង​ស្រុក​ និង​នៅក្នុង​តំបន់​ ហើយ​លោក​បាន​ផ្តាំផ្ញើ​ឱ្យ​បេក្ខជន​ដែល​ចូលរួម​ទាំងអស់​ ទោះបី​ទទួល​បាន​ជ័យលាភី​ ឬមិន​បាន​ក្ដី​ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ជំនាញ​មួយ​នេះ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​កម្ពុជា​យើង​មាន​ធនធាន​បន្ថែម​ក្នុង​ការ​ការពារ​ ទប់ស្កាត់​ និង​ឆ្លើយតបទៅនឹង​ការវាយប្រហារ​នានា​ពី​អ៊ិ​នធឺ​ណិ​ត។

ការប្រកួត​នេះ​គឺ​មាន​រយៈពេល​ពេញមួយថ្ងៃ​ ហើយ​អ្នក​ដែល​ទទួល​បាន​ជ័យលាភី​ចំនួន​ពីរ​រូប​ នឹង​ត្រូវ​ចាត់បញ្ជូន​ទៅ​ចូលរួម​ប្រកួត​បន្ត​នៅ​ប្រទេស​សឹង្ហ​បុរី​នា​ខែកញ្ញា​ខាងមុខនេះ​។
ការប្រកួត​នេះ​គឺ​មាន​លក្ខណៈ​ជា​ទម្រង់​ Capture​ The​ Flag​ (CTF​) ​; ប្រភេទ​ Jeopardy​ Style​ ដែល​មាន​ដូចជា​ Programming​, Crypto​, Web​, Forensics​, Binary​ Reverse​, … ។

ការ​ប្រគល់​ជ័យលាភី​

ក្រោយពី​ការប្រកួត​ប្រជែង​រយៈពេល​ពេញមួយថ្ងៃ​រួចមក​ ជ័យ​ជំ​នៈ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​និ​សិ្ស​តចំនួន​ពីរ​រូប​គឺ​ លោក​ លី​ ហេង​ និង​លោក​ រិទ្ធ​ជា​ ភី​រម្យ​ មក​ពី​ Paragon​ International​ University​។ លោក​ អ៊ូ​ ផាន់​ណា​រិទ្ធ​ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ បាន​ប្រគល់​រង្វាន់​ដល់​បេក្ខជន​ជ័យលាភី​ និង​បាន​ផ្តាំ​ផ្ញើរ​ឱ្យ​បេក្ខជន​ទាំងពីរ​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ថែម​ទៀត​មុន​ពេល​ដែល​ខ្លួន​ចេញ​ ទៅ​ប្រកួត​ថ្នាក់​តំបន់​នៅ​ប្រទេស​សឹង្ហ​បុរី​នា​ពេល​ខាងមុខនេះ​៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.