September 25, 2020

Language:

វគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីអំពី CyberSecurity

តបតាមអញ្ជើញរបស់ Asia Pacific Telecommunity (APT) លោក តាន់ សុភ័ក្រ ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ត្រូវបានចាត់តាំងឲ្យចូលរួមវគ្គបណ្តុះបណ្តាល ស្តីអំពីចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន  (Cyber Security Fundamential) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា ដោយមានការចូលរួមមកពីបណ្តារដ្ឋជាសមាជិកមកពី ០៩ប្រទេស: កម្ពុជា, ថៃ, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ម៉ុងហ្គោលី, ប៊ូតាន, បង់ក្លាដែស និងអាហ្គានីស្ថាន ក្រោមការរៀបចំរបស់ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក ។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តោតចំណងទៅលើប្រធានបទធំៗចំនួន ០៤ ដូចខាងក្រោម៖

១. សកម្មភាព និងប្រភេទនៃការវាយប្រហារ នៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
២. ដំណើរការគ្រប់គ្រងនៃការឆ្លើយតបបញ្ហាបន្ទាន់
៣. យល់ដឹងអំពី Cryptography និង Steganography ក្នុងការបំលែងទិន្នន័យដើម្បីការពារទិន្នន័យដែលបាន បញ្ជូន ឬក៏រក្សាទុកនៅលើប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៤.  ស្វែងយល់អំពី Cyber Laws នៃប្រទេសឥណ្ឌា ។

APT-India-GroupPhoto

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.