October 11, 2024

Language:

ការចែករំលែកចំណេះដឹងអំពី Cybersecurity នៅកម្ពុជា

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) លោក ហេង ម៉ារ៉ា អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានធ្វើបទបង្ហាញមួយស្តីអំពី “CyberSecurity​ នៅកម្ពុជា” ទៅកាន់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន-អង្គការ ធនាគារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនានា ប្រមាណជា ៣៥នាក់ នាព្រឹកថ្ងៃអង្គារ៍ ៦រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាស្ថាន NIPTICT។

លោក ហេង ម៉ារ៉ា បានលើកយកមកបង្ហាញអំពីបរិបទទូទៅនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ប្រវត្តិនិងសវតារបស់យន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៅកម្ពុជា និងហត្ថលេខាឌីជីថលនៅកម្ពុជា។ គោលបំណងចំបងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីធ្វើការចែករំលែកចំណេះដឹង បញ្ហាប្រឈម និងដំណោះស្រាយនានាដែលរដ្ឋាភិបាលបានដាក់ចេញពាក់ព័ន្ធទៅនឹងកិច្ចការសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា៕

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.