September 20, 2020

Language:

ស្ថានភាពឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ិនធឺណិតក្នុងពេលបច្ចុប្បន្ន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនដើម្បីធ្វើបទបង្ហាញអំពី “ស្ថានភាពឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ិនធឺណិតក្នុងពេលបច្ចុប្បន្ន (Cambodia Cybersecurity Status)” នៅសណ្ឋាគារហ៊ីម៉ារ៉ារី  នៅក្នុងសិក្ខាសាលាស្តីពី “Microsoft Security Workshop on Document Protecting and Monitoring” ជូនដល់អ្នកចូលរួមប្រមាណជា ៨០រូបមកវិស័យឯកជន។

តាមរយៈបទបង្ហាញនេះ លោក អ៊ូ ផាន់ណារិទ្ធ បានលើកយកមកបង្ហាញអំពីប្រវត្តិខ្លះៗនៃការវាយប្រហារតាមអ៊ិនធឺណិតដែលកើតមានឡើងនៅជុំវិញពិភពលោក និងក្នុងប្រទេសកម្ពុជា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់វិស័យឯកជនដែលកំពុងដែលប្រកបរបរពាក់ព័ន្ធទៅនឹងអ៊ិនធឺណិត។​ វិស័យដែលកំពុងតែរីកលូតលាស់សព្វថ្ងៃនេះ ហើយគួរឱ្យព្រួយបារម្ភនោះ គឺវិស័យធនាគារ និងហិរញ្ញវត្ថុ។

 

មុនបញ្ចប់បទបង្ហាញ សហការីរបស់លោក បានធ្វើការបង្ហាញផ្ទាល់ (live demo) អំពីវិធីសាស្ត្រដែលអ្នកវាយប្រហារអាចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់អ្នកលោក ដើម្បីជាការពញ្ញាក់អារម្មណ៍ដល់អ្នកចូលរួមទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.