April 18, 2024

Language:

ស្វែងយល់អំពីយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ​ (CSIRTs)

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោក គឹម អាន ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ​ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិន ដើម្បីធ្វើបទបង្ហាញអំពីយន្តការនៃការឆ្លើយតបបញ្ហាបន្ទាន់ (CSIRTs) នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ជូនដល់អ្នកចូលរួមប្រមាណជា ៤០រូបមកពីក្រសួង-ស្ថាប័នផ្សេងៗ។

 

គោលបំណងនៃបទបង្ហាញគឺដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ការងាររបស់ការិយាល័យ CamCERT និងស្វែងយល់អំពី៖
– មូលដ្ឋានគ្រឹះនៃសន្តិសុខព័ត៌មាន (Overview of Information Security)
– ហានិភ័យដែលអាចកើតមានឡើងតាមរយៈអ៊ិនធឺណិត (Security Incident)
– អត្ថប្រយោជន៍នៃក្រុមការងារ CSIRT រួមទាំងប្រតិបត្តិការ និងនីតិវិធីនៃការដោះស្រាយបញ្ហាឧប្បទេវហេតុដែលកើមានឡើង (Building CSIRT Team)

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.