October 21, 2020

Language:

កិច្ចប្រជុំប្រចាំឆ្នាំ២០១២និងសិក្ខា សាលារបស់ក្រុមការងារ APCERT

ក្រុមការងារទប់ទល់បញ្ហាបន្ទាន់អាស៊ីប៉ាស៊ីភិច (APCERT) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ សម្រាប់កិច្ចសហប្រតិបតិ្តការរវាងក្រុមការងារ CERTs នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច។ ដើម្បីរក្សាបាននូវទំនាក់ទំនងដ៏ទុកចិត្តមួយ APCERT បានរៀបចំនូវកិច្ចប្រជុំទូទៅប្រចាំឆ្នាំ (AGM) ដោយភ្ជាប់ជាមួយនឹងសិក្ខាសាលាចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។

សម្រាប់ឆ្នាំ២០១២នេះ សិក្ខាសាលានិងកិច្ច្បបជុំប្រចាំឆ្នាំត្រូវបានប្រារព្វឡើងនៅ Bali ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែមិនា⁣ ឆ្នាំ២០១២ ហើយត្រូវបានទទួលរៀបចំដោយ ក្រុមការងារសន្តិសុខ ឥណ្ឌូនេស៊ី (Indonesia Security Incident Response Team on Internet Infrastructure/Coordination Center – Id-SIRTII/CC)។

ដោយសារតែប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិចកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ និងប្រើប្រាស់នូវ “Web 2.0” ដែលគឺជាជំនាន់បន្ទាប់នៃពិភពអ៊ិនធឺណែតដោយរួមមាន web-based communities, web applications, social networking sites, video-sharing sites, wikis, and blogs ប្រធានបទនៅក្នុងឆ្នាំនេះ គឺ “ការសំអាតមជ្ឈដ្ឋានអិនធឺណែត – Cleaning Cyber Environment” ដោយចែកចេញជាបីផ្នែកធំៗគឺ៖

១. សិក្ខាសាលា កិច្ចប្រជុំក្រុមការងារ និងការពិភាក្សាផ្ទៃក្នុងរបស់សមាជិកនៃ APCERT

២. កិច្ចប្រជុំប្រចាំឆ្នាំនៃសមាជិកទាំងអស់ (Annual General Meeting)

៣. សិក្ខាសាលាចំហរសម្រាប់រាល់ភាគីដែលត្រូវបានអញ្ជើញទាំងអស់

ក្រុមការងារជាតិកម្ពុជាទប់ទល់នឹងបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) ដែលមានលោក អ៊ូ ផាន់ណារិទ្ធ ប្រធានក្រុមការងារ ត្រូវបានចាត់តាំងឲ្យទៅចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ដោយលោកបានលើកយក បទបង្ហាញស្តីពីបច្ចុប្បន្នភាព នៃដំណើរការវិវត្តន៍នៃក្រុមការងារ CamCERT ប្រចាំឆ្នាំ២០១១។

រូបភាពសកម្មភាព

[gdl_gallery title=”APCERT2012″ width=”120″ height=”100″ ]

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.