July 06, 2022

Language:

CamSA22-19: ចំណុចខ្សោយធ្ងន់ធ្ងរនៅក្នុងកម្មវិធី Apache Struts 2

១.ព័ត៌មានទូទៅ

អ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានបានរកឃើញនូវចំណុចខ្សោយ​ក្នុង​កម្មវិធី Apache Struts 2 លេខ​សម្គាល់​ (CVE-2020-17530) មាន​កម្រិតសុវត្ថិភាព​ធ្ងន់ធ្ងរ​បំផុត។ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការប្រតិបត្តិកូដបំពានពីចម្ងាយ នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគេជ័យ និងមានសិទ្ធិស្មើអ្នកគ្រប់គ្រងប្រព័ន្ធ។

២. ផលិតផលដែលរងផលប៉ះពាល់

  • Apache Struts 2.0.0 to 2.5.25

៣. ផលវិបាក

ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធនិងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមតែអាចធ្វើទៅបាន។

៥. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.