១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយចំនួន១១៨ នៅក្នុងខែឧសភា ឆ្នាំ២០២៦ របស់ខ្លួន សម្រាប់ខែនេះមិនមានចំណុចខ្សោយ zero-day ណាមួយត្រូវបានរកឃើញ ឬក៏ត្រូវបានលាតត្រដាងជាសាធារណៈនោះទេ នេះជាលើកដំបូងបង្អស់គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ មក។ តាមរយៈក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា Tenable.sc បានគូសបញ្ជាក់ថាមានចំណុចខ្សោយ ១៦ ត្រូវបានវាយតម្លៃថាមានកម្រិតធ្ងន់ធ្ងរបំផុត ចំណែក ១០២ ត្រូវបានវាយតម្លៃថាមានកម្រិតធ្ងន់ធ្ងរ។ ចំណុចខ្សោយខាងលើនេះមិនបានរាប់បញ្ចូលចំណុចខ្សាយ CVE-2025-54518 : AMD CPU OP Cache Corruption ដែលចេញផ្សាយដោយ AMD នោះទេ។ ផ្អែកតាមរបាយការណ៍វិភាគពីក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា បញ្ជាក់ថាមានចំណុចខ្សោយចំនួន ៩ ដែលអ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធ (System Administrators) គួរយកចិត្តទុកដាក់បំផុត រួមមាន៖
- CVE-2026-41103: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុងកម្មវិធីជំនួយ Microsoft SSO Plugin សម្រាប់Jira & Confluence ដោយសារតែប្រព័ន្ធមិនបានផ្ទៀងផ្ទាត់សារឆ្លើយតបក្នុងអំឡុងពេលចូលប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ផ្ញើសារយ៉ាងពិសេសដើម្បីបន្លំអត្តសញ្ញាណចូលទៅកាន់ប្រព័ន្ធដោយរំលងការការពាររបស់ Microsoft Entra ID និងអាចចូលទៅមើល ឬកែប្រែទិន្នន័យនានានៅក្នុង Jira និង Confluence ទៅតាមកម្រិតសិទ្ធិរបស់គណនីរងគ្រោះបានដោយជោគជ័យ
- CVE-2026-33841, CVE-2026-35420, CVE-2026-40369: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Kernel ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការគ្រប់គ្រងសិទ្ធិ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងម៉ាស៊ីនផ្ទាល់ (Local User) វាយប្រហារដើម្បីដំឡើងសិទ្ធិរបស់ខ្លួនទៅជាសិទ្ធិកម្រិតខ្ពស់បំផុត និងកែប្រែប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
- CVE-2026-40361, CVE-2026-40364, CVE-2026-40366, CVE-2026-40367: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុងកម្មវិធី Microsoft Word ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការដំណើរការឯកសារ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ប្រើប្រាស់ល្បិចបញ្ឆោត (Social Engineering)ផ្ញើឯកសារមានមេរោគទៅកាន់ជនរងគ្រោះ ហើយនៅពេលដែលជនរងគ្រោះបើកមើលឯកសារនោះ នឹងអាចបញ្ជាដំណើរការកូដពីចម្ងាយ (Remote Code Execution) ដើម្បីគ្រប់គ្រង ឬដំឡើងកម្មវិធីមិនល្អនៅលើប្រព័ន្ធបានដោយជោគជ័យ
- CVE-2026-41089: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុងសេវាកម្ម Windows Netlogon ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងទប់ទល់នឹងការបញ្ជូនទិន្នន័យលើសចំណុះ (Stack-based Buffer Overflow) ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ វាយប្រហារពីចម្ងាយដោយមិនចាំបាច់មានគណនី (Remote, Unauthenticated Attacker) ផ្ញើកញ្ចប់ទិន្នន័យបណ្តាញ (Network Request) ដែលបានកែច្នៃពិសេសទៅកាន់ម៉ាស៊ីន Domain Controller រួចបញ្ជាដំណើរការកូដពីចម្ងាយ (Remote Code Execution) និងអាចគ្រប់គ្រងប្រព័ន្ធទាំងមូលបានដោយជោគជ័យ ។
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- .NET
- NET Core
- Azure AI Foundry M365 published agents
- Azure Cloud Shell
- Azure Connected Machine Agent
- Azure DevOps
- Azure Entra ID
- Azure Logic Apps
- Azure Machine Learning
- Azure Managed Instance for Apache Cassandra
- Azure Monitor Agent
- Azure Notification Service
- Azure SDK
- Copilot Chat (Microsoft Edge)
- Data Deduplication
- Dynamics Business Central
- GitHub Copilot and Visual Studio
- M365 Copilot
- M365 Copilot for Desktop
- Microsoft Data Formulator
- Microsoft Dynamics 365 (on-premises)
- Microsoft Dynamics 365 Customer Insights
- Microsoft Edge (Chromium-based)
- Microsoft Edge for Android
- Microsoft Office
- Microsoft Office Click-To-Run
- Microsoft Office Excel
- Microsoft Office PowerPoint
- Microsoft Office SharePoint
- Microsoft Office Word
- Microsoft Partner Center
- Microsoft SSO Plugin for Jira & Confluence
- Microsoft Teams
- Microsoft Windows DNS
- Power Automate
- SQL Server
- Telnet Client
- Visual Studio Code
- Windows Admin Center
- Windows Ancillary Function Driver for WinSock
- Windows Application Identity (AppID) Subsystem
- Windows Cloud Files Mini Filter Driver
- Windows Common Log File System Driver
- Windows Cryptographic Services
- Windows DWM Core Library
- Windows Event Logging Service
- Windows Filtering Platform (WFP)
- Windows GDI
- Windows Hyper-V
- Windows Internet Key Exchange (IKE) Protocol
- Windows Kernel
- Windows Kernel-Mode Drivers
- Windows LDAP – Lightweight Directory Access Protocol
- Windows Link-Layer Discovery Protocol (LLDP)
- Windows Message Queuing
- Windows Native WiFi Miniport Driver
- Windows Netlogon
- Windows Print Spooler Components
- Windows Projected File System
- Windows Remote Desktop
- Windows Rich Text Edit
- Windows Rich Text Edit Control
- Windows SMB Client
- Windows Secure Boot
- Windows Storage Spaces Controller
- Windows Storport Miniport Driver
- Windows TCP/IP
- Windows Telephony Service
- Windows Volume Manager Extension Driver
- Windows Win32K – GRFX
- Windows Win32K – ICOMP
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- https://www.jpcert.or.jp/english/at/2026/at260012.html
- https://www.tenable.com/blog/microsofts-may-2026-patch-tuesday-addresses-118-cves-cve-2026-41103







