October 03, 2025

Language:

សិក្ខាសាលា ស្តីពី « បទប្បញ្ញត្តិ និងអភិបាលកិច្ចសន្តិសុខសាយប័រ» នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្តីពី « បទប្បញ្ញត្តិ និងអភិបាលកិច្ចសន្តិសុខសាយប័រ » នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកជំនាញមកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងវិស័យធនាគារ សរុបចំនួន ១០០រូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រីកការយល់ដឹងអំពីអភិបាលកិច្ចសន្តិសុខសាយប័រ ច្បាប់សន្តិសុខសាយប័រអន្តរជាតិ និងគោលការណ៍ណែនាំស្តីពីសន្តិសុខសាយប័រក្នុងវិស័យធនាគារ ព្រមទាំងការណែនាំអំពីគោលនយោបាយសន្តិសុខ (Security Policy) ដើម្បីគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិ និងគោលនយោបាយអភិបាលកិច្ចសាយប័រដែលមានប្រសិទ្ធភាព។

សិក្ខាសាលានេះស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជាដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.