October 13, 2025

Language:

ស្វែងយល់អំពីការគ្រប់គ្រងដានឌីជីថល (Digital Footprint) របស់អ្នក

១. ព័ត៌មានទូទៅ

ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ននេះ សកម្មភាពអនឡាញស្ទើរតែទាំងអស់សុទ្ធតែបន្សល់ទុកនូវដាន។ ដានទិន្នន័យនេះត្រូវបានគេស្គាល់ថាជា ដានឌីជីថល (digital footprint) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ ឯកជនភាពផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះអនឡាញ និងការងារ។ ស្វែងយល់ពីអ្វីទៅហៅថាដានឌីជីថលដោយក្នុងនោះមាន របៀបដែលត្រូវបានបង្កើតឡើង និងរបៀបគ្រប់គ្រងគឺជារឿងចាំបាច់ណាស់ដើម្បីរក្សាការគ្រប់គ្រងអត្តសញ្ញាណឌីជីថលរបស់អ្នក។

. ដានឌីជីថលជាអ្វី?

ដានឌីជីថលមានទិន្នន័យទាំងអស់ដែលបង្កើតឡើងដោយសកម្មភាពអនឡាញរបស់បុគ្គលម្នាក់ៗ។ មានដូចជា៖

  • ដានសកម្ម (Active Footprints) ទិន្នន័យដែលយើងបានចែករំលែកដោយចេតនា ដូចជាការបង្ហោះលើបណ្ដាញសង្គម មតិយោបល់ អ៊ីមែល និងការបំពេញបែបបទអនឡាញ
  • ដានអសកម្ម (Passive Footprints) ទិន្នន័យដែលត្រូវបានប្រមូលដោយគ្មានការបញ្ចូលដោយផ្ទាល់ពីអ្នកប្រើប្រាស់ ដូចជាប្រវត្តិរុករក (browsing history) អាសយដ្ឋាន IP (IP addresses) ខូគី (cookies) និងការតាមដានទីតាំង (location tracking)។

. តើដានឌីជីថលត្រូវបានបង្កើតឡើងដោយរបៀបណា?

ដានឌីជីថលត្រូវបានបង្កើតតាមរយៈអន្តរកម្មអនឡាញជាច្រើន រួមមាន៖

  • ការប្រើប្រាស់បណ្ដាញសង្គម ការបង្ហោះ (posts) ការចុច Like ការចែករំលែក (shares) និងព័ត៌មានប្រវត្តិរូប (profile information)
  • ការទិញទំនិញ និងធនាគារអនឡាញ ប្រវត្តិទិញទំនិញ ព័ត៌មានលម្អិតពីការបង់ប្រាក់ និងការចូលគណនី (account logins)
  • ម៉ាស៊ីនស្វែងរក (Search Engines) និងគេហទំព័រ ទម្លាប់នៃការរុករក ការស្វែងរក (search queries) និងឥរិយាបថដែលតាមដានតាមរយៈខូគី (cookies)
  • កម្មវិធីទូរស័ព្ទ (Mobile Apps) និងឧបករណ៍ IoT ទិន្នន័យទីតាំង ការប្រើប្រាស់កម្មវិធី និងអន្តរកម្មជាមួយឧបករណ៍ឆ្លាតវៃ។

. ហេតុអ្វីបានជាដានឌីជីថលរបស់អ្នកមានសារៈសំខាន់?

  • ហានិភ័យភាពឯកជន ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានជនល្មើសតាមអ៊ីនធឺណិតយកមកប្រើប្រាស់ (cybercriminals) អ្នកផ្សាយពាណិជ្ជកម្ម ឬប្រព័ន្ធតាមដាន (surveillance systems) យកទៅប្រើប្រាស់ដោយខុសច្បាប់
  • ការគ្រប់គ្រងកេរ្តិ៍ឈ្មោះ និយោជក សាកលវិទ្យាល័យ និងសូម្បីតែដៃគូដែលមានសក្តានុពល តែងតែពិនិត្យមើលប្រវត្តិរូបអនឡាញ
  • ការផ្សាយពាណិជ្ជកម្មតាមចំណូលចិត្ត ក្រុមហ៊ុនតាមដានដានឌីជីថលដើម្បីផ្ញើការផ្សាយពាណិជ្ជកម្មឱ្យចំគោលដៅ
  • ផលវិបាកផ្លូវច្បាប់ និងសុវត្ថិភាព ភស្តុតាងឌីជីថលអាចត្រូវបានប្រើប្រាស់ក្នុងករណីផ្លូវច្បាប់ ឬការស៊ើបអង្កេតសន្តិសុខតាមអ៊ីនធឺណិត។

 

. របៀបគ្រប់គ្រង និងកាត់បន្ថយដានឌីជីថលរបស់អ្នក

  • ពិនិត្យការកំណត់ភាពឯកជន កែសម្រួលការកំណត់លើបណ្ដាញសង្គម កម្មវិធីរុករក (browsers) និងកម្មវិធីផ្សេងៗដើម្បីកំណត់ការចែករំលែកទិន្នន័យ
  • ប្រើពាក្យសម្ងាត់ខ្លាំង និងប្លែកពីគេ ការពារការចូលប្រើគណនីដោយគ្មានការអនុញ្ញាត
  • លុបគណនីដែលមិនបានប្រើ កាត់បន្ថយការបែកធ្លាយទិន្នន័យដោយបិទគណនីអ៊ីមែល និងបណ្ដាញសង្គមចាស់ៗ
  • រុករកដោយសម្ងាត់ ប្រើ Incognito Mode, VPNs និងឧបករណ៍ការពារការតាមដាន
  • គិតមុននឹងចែករំលែក ត្រូវប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកបង្ហោះ ព្រោះខ្លឹមសារអាចនៅស្ថិតស្ថេរជារៀងរហូត
  • ពិនិត្យមើលវត្តមានអនឡាញរបស់អ្នកជាប្រចាំ ស្វែងរកឈ្មោះខ្លួនឯងតាម Google ដើម្បីមើលថាព័ត៌មានអ្វីខ្លះដែលមានជាសាធារណៈ។

៦. ឯកសារពាក់ព័ន្ធ

  • https://www.internetsociety.org
  • https://www.ftc.gov
  • https://www.enisa.europa.eu

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.