September 21, 2020

Language:

ការវាយប្រហារគោលដៅតាមអ៊ីម៉ែលឬក៏ Spear Phishing Attack

ការវាយប្រហារគោលដៅតាមអ៊ីម៉ែលគឺជាការវាយប្រហារមូយដែលអ៊ីម៉ែលនោះត្រូវបានគេផ្ញើរបន្លំថាបានផ្ញើរពីមនុស្សដែលបានស្គាល់គ្នា។អ៊ីម៉ែលនោះទំនងជាមានឯកសារភ្ជាប់មិនល្អនៅពេលដែលអ្នកប្រើប្រាស់ចុចបើកឯកសារនោះនិងអាចឆ្លងមេរោគឬ Trojanចូលទៅក្នុងប្រព័ន្ធ។

ឧទាហរណ៏ដល់សាមញ្ញគឺថាគោលដៅគឺជាអង្គការអ្នកប្រើប្រាស់ជាក់លាក់ណាមូយ។អ៊ីម៉ែលភ្ជាប់ជាមូយឯកសារមានមេរោគត្រូវបានផ្ញើរពីអ្នកវាយប្រហាដែលក្លែងជាភាគីពាក់ព័ន្ធឬជាមិត្តរួមការងាររបស់អង្គការនោះ។មានករណីដែលត្រូវបានរាយការណ៏ដែលពាក្យសម្ងាត់ត្រូវបានលួចឬការឆ្លងមេរោគដែលបង្កមកពីការវាយប្រហារគោលដៅតាមអ៊ីម៉ែល។

. ហានិភ័យនិងការគំរាមកំហែង

១​. ១​​ នៅក្នុងការវាយប្រហារកាលពីថ្មីៗនេះវិធីសាស្រ្តដែលត្រូវបានប្រើក្នុងគោលបំណងដើម្បីបន្លំដូចជាអ៊ីម៉ែលមូយដែលជឿទុកចិត្តបានក្លាយជាការស្មុកស្មាញនិងមានកម្រិតខ្អស់។ឈ្មោះរបស់នាយកដ្ធានឬបុគ្គលដែលមានពិតប្រាកដត្រូវបានគេប្រើបន្ថែមទៅលើការប្រើប្រាស់មាតិកាឬពត៏មានភាគីពាក់ពន្ធចង់ដឹង។

១.២​​​ ប្រសិនបើមេរោគមូយត្រូវបានភ្ចាប់ដោយស្វ័យប្រវត្តិទៅកាន់ម៉ាស៊ីនមេខាងក្រៅនិងព័ត៏មាននៅក្នុងកុំព្យូទ័ររបស់អ្នកនិងត្រូវបានលេចធ្លាយ។

២​​ .យន្តការឆ្លើយតប

·    កុំបើឯកសារភ្ចាប់មកជាមូយអ៊ីម៉ែលណាមូយគូរអោយសង្ស័យ​ URL

·    ប្រសិនបើអ្នកបើកអ៊ីម៉ែលដែលគូរអោយសង្ស័យរូចហើយសូមកុំភិតភ័យនិងកុំបិទឪបករណ៏អោយសោះគ្រាន់តែផ្ដាច់ខ្សែបណ្ដាញនិងសុំជំនួយពីអ្នកគ្រប់គ្រងប្រព័ន្ធ។

·    ដំឡើងកម្មវិធីប្រឆាំងមេរោគនិងធ្វើអោយប្រាកដថាវាគឺបានធ្វើបច្ចុប្បន្នកម្មជាទៀងទាត់។

·    កំណត់ពេលធ្វើបច្ចុប្បន្នកម្មវិធីផ្សេងៗបន្ថែមទៅលើការធ្វើបច្ចុប្បន្នកម្មប្រព័ន្ធប្រតិប្តត្តិការ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.