September 23, 2020

Language:

កម្មវិធីបញ្ជ្រាបការយល់ដឹងអំពី​សន្តិសុខព័ត៌មាន ក្រោមប្រធានបទ “Top 10 Proactive to Defense Web Application”

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នាបន្ទប់ប្រជុំរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន មានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខ ព័ត៌មាន ក្រោមប្រធានបទ “Web Application Security – Top 10 Proactive to Defense Web Application ” ដែលមានការចូលរួមពីសំណាក់មន្ត្រីរាជការក្រោមឧិវាទអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ប.គ.ព.) ចំនួនមៃ្ភ (20)រូប និងដោយមានវាគ្មិនមកពីប្រទេសសឹង្ហបុរី គឺលោក Wong Onn Chee នាយកនៃក្រុមហ៊ុន Infotect Security Pte. Ltd.

គោលបំណងនៃកម្មវិធីនេះគឺដើម្បីផ្តល់នូវចំណេះដឹងអ្នកអភិវឌ្ឍន៍វេបសាយនូវលក្ខណៈចាំបាច់មួយចំនួនក្នុងការបង្កើតវេបសាយប្រកបដោយគុណភាព និងសុវត្ថិភាព ។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីម៉ោង ៨:៣០នាទីព្រឹក និងចប់នាវេលាម៉ោង ១១:០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលជាផ្លែផ្ការ និងទទួលបានការយកចិត្តទុកដាក់ចូលរួមជជែកពិភាក្សាយ៉ាងផុសផុលពីសំណាក់អ្នកចូលរួមទាំងអស់ ៕

  image001  image002

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.