September 24, 2020

Language:

កម្មវិធីបញ្ជ្រាបការយល់ដឹងអំពី​សន្តិសុខព័ត៌មាន ក្រោមប្រធានបទ​ “Career of Pentester and Incident Reponse”

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នាបន្ទប់ប្រជុំរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន មានរៀបចំកម្មវិធី បញ្ជ្រាបការយល់ដឹងអំពីសន្តិសុខ ព័ត៌មាន ក្រោមប្រធានបទ “Career of Pentester and Incident Reponse” ដែលមាន ការចូលរួមពីសំណាក់សិស្ស-និស្សិត និងបុគ្គលិកក្រុមហ៊ុនឯកជនប្រមាណជា ១៥រូប ។

គោលបំណងនៃកម្មវិធីនេះគឺដើម្បីផ្តល់នូវចំណេះដឹងដល់អ្នកអាជីពការងារផ្នែកសន្តិសុខព័ត៌មាន ទាំងអស់ឲ្យមានការត្រៀមខ្លួន និងតម្រង់ទិសដៅនូវអ្វីដែលខ្លួនត្រូវ ចាប់យកការសិក្សា ដើម្បីបានក្លាយខ្លួនទៅជាអ្នកធ្វើតេស្តផ្នែកសន្តិសុខព័ត៌មានមួយប្រកបដោយវិជ្ជាជីវៈ ។ ជាមួយគ្នានោះផងដែរ ក៏មានការផ្តល់ជាចំណេះដឹងមូលដ្ឋាននៃការឆ្លើយតបទៅនឹងឧប្បទេវហេតុនៃសន្តិសុខព័ត៌មានផងដែរ។
កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធនាការបញ្ជ្រាបការយល់ដឹងទូទៅមួយ ដែលត្រូវបានដាក់ឈ្មោះថា “Safe Online Cambodia” ដែលរៀបចំដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីម៉ោង ៨:៣០នាទីព្រឹក និងចប់នាវេលាម៉ោង ១០:៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលជាផ្លែផ្ការ និងទទួលបានការយកចិត្តទុកដាក់ចូលរួមជជែកពិភាក្សាយ៉ាងផុសផុលពីសំណាក់អ្នកចូលរួមទាំងអស់ ៕

image037

image038

image039

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.