August 06, 2020

Language:

សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​

​រាជធានី​ភ្នំពេញ​ : ​ព្រឹក​ថ្ងៃអង្គារ​ ​១​០​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​ កុម្ភ: ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​ (​Tame​ ​t​h​e​ ​Complexity​ o​f​ C​y​be​r​security​ ​in​ ​t​h​e​ ​Connect​e​d​ ​Age​) ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គ​នាគ​ម​ន៍ ​ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ដែល​ជា​តំណាង​មកពី​ក្រសួង​-​ស្ថាប័ន​ ​រាជរដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​សហគ្រាស​មីក្រូ​ ​ធន​តូច​ ​និង​មធ្យម​ ​និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​សរុប​ប្រមាណ​ជា​ ​១​៣​៥​នាក់​។​

​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថភាព​ទៅដល់​ម​ន្រ្តី ​និង​បុគ្គល​ពាក់ព័ន្ធ​ផ្នែក​សន្តិសុខ​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​) ​ដើម្បី​យល់​ដឹង​អំពី​បច្ចេកទេស​ថ្មីៗ​ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ហា​និ​ភ័យ​នានា​ដែល​អាច​កើតមានឡើង​ក្នុង​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​នូវ​ការ​រីក​ចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ ​ក៏ដូចជា​ការ​ទី​ផ្សារ​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​គឺជា​វិ​ស័យ​មួយ​ដ៏​ចំបង​សម្រាប់​កម្ពុជា​ ​និង​អា​ស៊ាន​ទាំងមូល​ ​ហើយ​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា​ ​ទំហំ​សេដ្ឋកិច្ច​ឌី​ជី​ថល​ក្នុង​តំបន់​អា​ស៊ាន​ត្រូវ​បាន​រំពឹង​ថា​កើន​ឡើង​ដល់​ ​២​០​០​ប៊ី​លាន​ដុល្លា​ក្នុងរង្វង់​ពេល​១​០​ឆ្នាំខាងមុខ​នេះ​ ​ដែល​នៅ​ក្នុង​នោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ​៨​៨​ប៊ី​លាន​ដុល្លារ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្នុង​ខណៈ​ពេល​ដែល​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​បាន​នាំមក​នូវ​ឱកាស​ថ្មីៗ​ជាច្រើន​ ​វាក៏​បើកចំហ​នូវ​ភាព​ងាយ​រងគ្រោះ​ជាច្រើន​ ​ដល់​យើង​ទាំងអស់គ្នា​ផង​ដែរ​។​ ​ជាស​កល​ ​ការ​គំរាម​គំ​ហែង​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​ ​និង​ការវាយប្រហារ​គឺ​កាន់តែ​មាន​ភាព​ស្មុគ​ស្មាញ​ឡើងៗ​ ​ហើយ​ផល​ប៉ះពាល់​ក៏មាន​ទំហំ​ធំធេង​ផង​ដែរ​។​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​យើង​ ​ក៏​អាច​នឹង​ទទួលរង​ពី​ការ​គំរាមកំហែង​នោះ​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​បណ្តាញ​អុី​ន​ធឺ​ណិ​ត​របស់​រដ្ឋាភិបាល​ទទួលរង​ការវាយប្រហារ​ជាមួយនឹង​មេរោគ​ ​ការ​ជ្រៀតចូល​លួច​ទិន្នន័យ​ ​និង​ការ​កែប្រែ​ព័ត៌មាន​នៅ​ក្នុង​វេ​ប​សាយ​ជាដើម​។​ ​ក្នុង​នោះ​ផង​ដែរ​ ​យើង​ក៏​ធ្លាប់​ទទួល​រងគ្រោះ​ដោយ​ការវាយប្រហារ​ក្នុង​ទម្រង់​ ​D​Do​S ​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​នៅ​កម្ពុជា​មាន​ភាព​រអាក់រអួល​មិន​ដំណើរការ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បញ្ជាក់​ទៀត​ថា​ ​កម្ពុជា​ត្រូវការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការធ្វើដំណើរ​ទៅកាន់​សេដ្ឋកិច្ច​ឌី​ជី​ថល​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​សិក្ខាសាលា​នៅ​ថ្ងៃនេះ​នឹង​ចូល​រួមចំណែក​ជាមួយនឹង​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ ​ដែល​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រដ្ឋាភិបាល​អ​ណ​ត្តិ​ទី​៦​ ​នៃ​រដ្ឋសភា​ ​នៅ​ក្នុង​ចតុ​កោណ​ទី​២​ ​គឺ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​ត្រង់​មុំ​ទី​៣​ ​បាន​កំណត់​ថា​ “​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ ​ឆ្លើយតបនឹង​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤​”​

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.