November 29, 2020

Language:

សិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី «សន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩»

រាជធានី​ភ្នំពេញ​ : ​ព្រឹក​ថ្ងៃសុក្រ ​១៤ រោច ​ខែអស្សុជ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី១៦​ ​ខែតុលា ​ឆ្នាំ​២​០​២​០

នាយកដ្ឋាន សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ស.ប.គ.ព)  នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីន៍និងទូរគមនាគមន៍  បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «សន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩» តាមរយៈអ៊ីនធឺណិត ​ក្រោមការដឹងកនាំរបស់ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ប្រមាណជា ៨៧ នាក់។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចូលរួមលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់សារធារណៈជនទូទៅ ក្រោមបទបង្ហាញរបស់វាគ្មិនចំនួន ៤ រូប លោក គឹម អាន អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋាន ស.ប.គ.ព, លោក អ៊ឹង ប៉ហៃ អ្នកស្រាវជ្រាវផ្នែកសន្តិសុខ ប.គ.ព, លោក ឌឿក វិសាល ប្រធានការិយាល័យ និយាម ត្រួតបពិនិត្យនិងហានិភ័យ នៃនាយកដ្ឋាន ស.ប.គ.ព, និងលោក តាន់ សុភ័ក្រ អនុប្រធាននាយកដ្ឋាន ស.ប.គ.ព ដោយបានផ្តោតលើប្រធានបទដូចជា៖

  • សន្តិសុខក្នុងការប្រើប្រាស់ទូរស័ព្ទដៃទំនើប
  • ការវាយប្រហារបោកបញ្ឆោតកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩
  • សន្តិសុខ និងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញសង្គម
  • សន្តិសុខនៃអ៊ីនធឺណិតនៃវត្ថុ (IoT Security)

តាមរយៈសិក្ខាសាលាខាងលើនេះ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានពិនិត្យឃើញថា សិក្ខាកាមមានការចាប់អារម្មណ៍និងបានចូលរួមលើកជាសំណួរ និង បញ្ហាប្រឈមដែលខ្លួនជួបប្រទះក្នុងការប្រើប្រាស់ប្រចាំថ្ងៃពាក់ព័ន្ធនឹងសន្តិសុខក្នុងការប្រើប្រាស់អ៊ីនធឺណិត ហើយវាគ្មិនក៏បានធ្វើការឆ្លើយតបទៅនឹងសំណួរនីមួយៗរបស់សិក្ខាកាមយ៉ាងក្បោះក្បាយផងដែរ ជាចុងបញ្ចប់សិក្ខាសាលាបានបញ្ចប់ទៅប្រកបដោយភាពរលូន ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ។

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.