February 17, 2020

Language:

ទិវាសហគ្រិនស្ត្រីកម្ពុជា Cambodia Women Entrepreneurship Day (CWED) 2019

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលធំរបស់ផ្សាទំនើប​​ AEON Mall 2 មានការរៀបចំទិវាសហគ្រិនស្ត្រីកម្ពុជា ​Cambodia Women Entrepreneurship Day (CWED) 2019 លើកទី១ របស់ខ្លួនក្រោមអធិបតីភាព​របស់ ​លោកជំទាវ​វេជ្ជ​.​ ​អ៊ឹ​ង ​កន្ថា​ផា​វី រ​ដ្ឋ​មន្ត្រី​នៃ​ក្រសួងកិច្ចការនារី ​និង ​លោក​ជំ​ទា​វទន្តប​ណ្ឌិ​ត ​អេង​ លី​គង់ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​អបអរ​ចំពោះ​ការ​ច្នៃប្រឌិត​ ការ​ផ្តល់​សិទ្ធិ​អំណាច​ ​និង ​ពង្រឹង​ភាព​អង់អាច​​ដល់​ភាពជា​សហគ្រិន​ស្ត្រី​ ​និង​ ភាពជា​អ្នកដឹកនាំ​ស្ត្រី​ ​ទូទាំង​ពិភពលោក​ ។​

បដិវត្ត​ឌីជីថល​អាច​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​ឆាកជីវិត​ប្រចាំថ្ងៃ​ ​និង​បង្កើន​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​របស់​ស្ត្រី​ថែមទៀត​។​ ​តើ​រឿង​នេះ​នឹង​ជះឥទ្ធិពល​ ​យ៉ាងដូច​ម្តេច​ទៅលើ​អាជីវកម្ម​ ​បែប​ប្រពៃណី​?​ ​តើ​សហគ្រិន​ស្រ្តី​នឹង​គិត​ពី​ការ​រុះរើ​កម្លាំង​ពលកម្ម​ឡើងវិញ​ទេ​?​ ​តើ​អ្នកណា​ដែល​អាច​ជួយ​ស្ត្រី​ឲ្យ​ជៀសវាង​ពី​ការខាតបង់​ដ៏​ធំធេង​ដែល​គួរ​ស្អប់ខ្ពើម​ពី​ស្វ័យប្រវត្តិ​កម្ម​?​ ​តើ​អ្នកណា​ជា​អ្នក​អាច​ទាយទុកជាមុន​បាន​ថា​អ្វីទៅ​ជា​ជំនាញ​ ​និង​ ​ប្រទេស​ណា​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ការងារ​ក្រោយពី​ត្រូវ​ ​បាន​គេ​យកចិត្ត​ទុកដាក់​ក្នុងរយៈពេល២ទសវត្សរ៍​បន្ទាប់​?​ ​ដូច្​នះ​ហើយ​ ​ផល​ប៉ះពាល់​នៃ​ឌីជីថល​លើ​ទីផ្សារ​ការងារ​នៅក្នុង​ប្រទេស​កំពុង​រីកចម្រើន​និង​កំពុង​អភិវឌ្ឍ​ ​មិន​អាច​លាក់​ជិត​បាន​យូរ​ឡើយ​។​ ​ទីបំផុត​ពិភពលោក​ត្រូវតែ​បង្ខំចិត្ត​បើក​កកាយ​ចេញ​មក​។​ជំនាញ​សង្គម​ដែល​មាន​ធនធាន​សមត្ថភាព​ជា​ស្ត្រី​ ​អាច​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម​ទៀត​នៅក្នុង​ជំនាញ​និង​ចំណេះដឹង​អក្ខរកម្ម​ឌីជីថល​ ​ហើយ​វា​អាច​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ ​ស្ត្រី​ចូល​ទៅ​ក្នុង​ប្រភេទ​នៃ​ការគ្រប់គ្រង​ការងារ​ ​និង​ប្រភេទ​នៃ​ភាពជា​អ្នកដឹកនាំ​ដែល​ល្អ​ប្រសើរ​ជាង​មុន​ ​ឬ​អាច​ជួយ​ឲ្យ​ស្ត្រី​ប្រកប​អាជីវកម្ម​តាម​ផ្ទះ​បាន​ល្អ​ប្រសើរ​ជាង​មុន​ ។​

 

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ​“​E​-​Government​ ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី​”​ ​។​

លោកប្រធាននាយកដ្ឋានបានលើកយកបទពិសោធន៍ពាក់ព័ន្ធទៅនឹងការងារឆ្លើយតបទៅនឹងទប់ស្កាត់ការវាយប្រហារពីប្រព័ន្ធអុិនធឺណិត និងការងារពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cybercrime) ។ លោកក៏បានលើកយកប្រធានបទពាក់ព័ន្ធទៅនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណិតដែលពាក់ព័ន្ធភាគច្រើនដល់សហគ្រាសធុនតូច និងមធ្យមផងដែរ៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.