October 11, 2024

Language:

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ”វិធីសាស្ត្រការពារសន្តិសុខក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម (Facebook និងTelegram)”

រាជធានី​ភ្នំពេញ​ : កាលពីថ្ងៃទី១១ ខែមីនាឆ្នាំ២០២២ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ”វិធីសាស្ត្រការពារសន្តិសុខក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកនិងតេឡេក្រាម” ជូនដល់​មន្រ្តីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈអនឡាញ  ក្រោមអធិបតីភាព ឯកឧត្តម នាង ម៉ៅ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយមាន​ការចូលរួម​ពី​សិក្ខាកាមប្រមាណជា ២២៥ នាក់។

សិក្ខាសាលាបណ្តុះបណ្តាលនេះបានចែកជាពីរផ្នែកដូចខាងក្រោម៖

  • ទីស្តីការក្រសួងប.ទ៖ ចាប់ពីមន្រ្តីដល់ថ្នាក់អគ្គនាយករង នាពេលព្រឹក ចាប់ពីវេលាម៉ោង ០៨:០០ ដល់ ១០:០០នាទី
  • មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍៖ តំណាងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (៥នាក់/មន្ទីរ) នាពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ ១៦:០០នាទី

គោលបំណង នៃសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺដើម្បីស្វែងយល់អំពីសន្តិសុខ សុវត្ថិភាព និងវិធានការការពារ ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ជូនដល់មន្ត្រីរាជការនៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្តាមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ក្រោមបទបង្ហាញរបស់វាគ្មិនចំនួន រូប ១/លោក គឹម អាន អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន  ២/លោក តាន់ សុភ័ក្ត្រ អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ៣/លោក សុខ សុវណ្ណ ប្រធានការិយាល័យ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង ៤/លោក ចាន់ ភក្ត្រា អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖

  • ប្រធានបទទី១៖ “សុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook)”
  • ប្រធានបទទី២៖ “សុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញ តេឡេក្រាម (Telegram)”

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.