April 19, 2024

Language:

ប្រើប្រាស់ Router ប្រកបដោយសុវត្ថិភាព

១. ទូទៅ

Router គឺជាឧបករណ៍បណ្តាញ (network) សម្រាប់ធ្វើការភ្ជាប់ឧបករណ៍ប្រើប្រាស់មួយទៅកាន់មួយទៀតនិងមានមុខបញ្ជូនទិន្នន័យទៅកាន់អ៊ីនធឺណិត ហើយវាអាចអោយអ្នកប្រើប្រាស់អ៊ីនធឺណិតដែលបានផ្តល់ដោយក្រុមហ៊ុនអ៊ីនធឺណិត ក្នុងអត្ថបទនេះចង់ណែនាំឱ្យអ្នកយល់អំពីវិធីសាស្ត្រការពារ Wireless Router ដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព។

២. ហេតុអ្វីបានត្រូវប្រើប្រាស់ Router ឱ្យមានសុវត្ថិភាព ?

ដោយសារតែឧបករណ៍នេះមិនមានកម្មវិធីការពារមេរោគនោះទេ គ្រប់យ៉ាងអាស្រ័យទៅការការកំណត់នូវមុខងារ (feature) របស់វា​ ហេតុដូចនេះហើយអ្នកគួរធ្វើការពារតាមរយៈការកំណត់មុខងារសុវត្ថិភាពក្នុង ​Router របស់អ្នក ដើម្បីការពារការវាប្រហារពី hacker។ ប្រសិនបើអ្នកមិនធ្វើការការពារនោះទេ hacker អាចមានលទ្ធភាពលួចតាមដានសកម្មភាព និងលួចទិន្នន័យតាមរយៈឧបករណ៍ router របស់អ្នក  ហើយគេក៏អាចគ្រប់គ្រងលើ router និងធ្វើអោយអ្នកចូលទៅកាន់គេហទំព័រដែលក្លែងក្លាយផងដែរ ដូចច្នេះហើយអ្នកត្រូវអនុវត្តន៍វិធីសាស្រ្តខាងក្រោមដើម្បីកាត់បន្ថយការវាយប្រហារផ្សេងៗដែលអាចកើតមានឡើង។

៣. វិធីសាស្រ្តដើម្បីធ្វើឱ្យ Router មានសុវត្ថិភាពខ្ពស់

  1. ធ្វើការផ្លាស់ប្តូរលេខសម្ងាត់ ដោយកំណត់យ៉ាងតិច ១២តួ និងលាយជាមួយ តួអក្សធំ តូច លេខ ហើយនិងនិមិត្តសញ្ញាផងដែរ ដោយមិនត្រូវប្រើលេខសម្ងាត់ដើម (default password) ដែលភ្ជាប់មកស្រាប់នោះទេ
  2. មិខមុខងារ WPS ដែលផ្តល់អោយហេគឃ័រចូលបានតាមរយៈបំបែក PIN
  3. មិទមុខងារ UPnP ដែលសម្រាប់ស្នើសុំអោយ Router ធ្វើការបើក Port
  4. ប្រើប្រាស់កូដនីយកម្ម (encryption) ប្រភេទ WPS2 (Wi-Fi Protected Access 2) និង AES (Advance Encryption Standard ) និងលេខសម្ងាត់ខុសគ្នាពីលេខសម្ងាត់ចូលគ្រប់គ្រង router ដោយធ្វើការកំណត់លេខសម្ងាត់តាមចំណុចលេខ 1 ខាងលើ
  5. កំណត់ឈ្មោះបណ្តាញឥតខ្សែ (SSID) ដោយមិនជាប់ជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងមិនប្រើប្រាស់ឈ្មោះដើមដែលភ្ចាប់មកស្រាប់ (default name)  ហើយអ្នកគួរប្រើប្រាស់មុខងារលាក់ (hide) ឈ្មោះរបស់ SSID ក្នុងករណីចាំបាច់។ ហើយប្រសិនបើអ្នកមិនទុកចិត្តអ្នកជិតខាងរបស់អ្នកអាចប្រើប្រាស់វិធីសាស្រ្តដែលដាក់ឈ្មោះនោះដែលផ្តល់ជាលេខផ្លូវដែលឆ្ងាយពីផ្ទះ ដើម្បីជាការបន្លំអោយឧបករណ៍នោះហាក់បីដូចជានៅឆ្ងាយពីកន្លែងដើម
  6. ប្រើប្រាស់លេខសម្ងាត់សម្រាប់អតិថិជន និង​ ឧបករណ៍ដែលភ្ជាប់ទៅកាន់អ៊ីនធឺណិតផងដែរ
  7. អ្នកគួរតែប្រើប្រាស់ LAN cable (Local Area Network cable) នៅពេលភ្ជាប់ចូល (log-in) ក្នុងប្រព័ន្ធគ្រប់គ្រង router
  8. ត្រូវធ្វើបច្ចុប្បន្នភាព (update) កម្មវិធី router របស់អ្នកនៅពេលដែលមានកំណែប្រែថ្មីចេញដោយក្រុមហ៊ុន ដើម្បីទទួលបានសុវត្ថិភាពនិងមុខងារថ្មីៗ
  9. សូមធ្វើការបើកមុខងារ firewall សម្រាប់ការពារបន្ថែម
  10. អ្នកអាចធ្វើការកំណត់​ ដោយបិទ MAC Address (Media Access Control Address) ណាដែលមិនស្គាល់បាន ដើម្បីកុំអោយមានការបន្លំខ្លួនចូលក្នុង Wireless Router របស់អ្នក

៤. ឯកសារយោង

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.