April 29, 2024

Language:

CamSA23-53: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន 6 មាននៅក្នុងផលិតផល Microsoft ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយ ចំនួន៥៧ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន 6ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង 6នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2023-36025: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows ដោយសារតែកម្មវិធីមានកំហុសឆ្គងនៅក្នុង SmartScreen feature ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-36033: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows DWM Core Library ដោយសារតែមានកំហុសឆ្គង boundary នៅក្នុងសេវាកម្មរាយការណ៍កំហុសវីនដូអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន ដើម្បីបង្កឱ្យខូចអង្គចងចាំ និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-36038: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft ASP.NET Core ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-36036: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Cloud Files Mini Filter Driver ដោយសារតែមានកំហុសឆ្គង boundary នៅក្នុងសេវាកម្មរាយការណ៍កំហុសវីនដូអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន ដើម្បីបង្កឱ្យខូចអង្គចងចាំ និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-36413: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Office ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការបញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ដែលបង្កើតជាពិសេសហើយអាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-36439, CVE-2023-36035: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Exchange Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន​បង្ក​ឱ្យ​ខូច​អង្គចងចាំ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • . NET Framework
  • NET
  • Azure
  • Azure DevOps
  • Microsoft Bluetooth Driver
  • Microsoft Dynamics
  • Microsoft Dynamics 365 Sales
  • Microsoft Exchange Server
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office SharePoint
  • Microsoft Remote Registry Service
  • Microsoft WDAC OLE DB provider for SQL
  • Microsoft Windows Search Component
  • Microsoft Windows Speech
  • Open Management Infrastructure
  • Tablet Windows User Interface
  • Visual Studio
  • Visual Studio Code
  • Windows Authentication Methods
  • Windows Cloud Files Mini Filter Driver
  • Windows Common Log File System Driver
  • Windows Compressed Folder
  • Windows Defender
  • Windows Deployment Services
  • Windows DHCP Server
  • Windows Distributed File System (DFS)
  • Windows DWM Core Library
  • Windows HMAC Key Derivation
  • Windows Hyper-V
  • Windows Installer
  • Windows Internet Connection Sharing (ICS)
  • Windows Kernel
  • Windows NTFS
  • Windows Protected EAP (PEAP)
  • Windows Scripting
  • Windows SmartScreen
  • Windows Storage

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –     https://www.cisa.gov/news-events/alerts/2023/11/14/microsoft-releases-november-2023-security-updates
  • –    https://www.jpcert.or.jp/english/at/2023/at230028.html
  • –    https://www.tenable.com/blog/microsofts-november-2023-patch-tuesday-addresses-57-cves-cve-2023-36025
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.