August 12, 2025

Language:

CamSA25-22: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១២ នៅក្នុងផលិតផល Microsoft ប្រចាំខែកក្កដា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយ ចំនួន១២៨ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួន។ ក្នុងចំណោមនោះមាន ១២ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ១២នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ។ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2025-49719: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft SQL ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន។ តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ឬអ៊ីមែល ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-47981: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង SPNEGO Extended Negotiation (NEGOEX) ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន។ តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ឬអ៊ីមែល ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-49701 and CVE-2025-49704: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft SharePoint ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ជូនទិន្នន័យដែលបង្កើតឡើងដោយពិសេសទៅកាន់កម្មវិធី និងបង្កឱ្យមានការរអាក់រអួលនៅលើប្រព័ន្ធគោលដៅ
  • CVE-2025-49735: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅ Microsoft Windows KDC Proxy Service ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Windows KDC Proxy ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-33071: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Connected Devices Platform Service ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Windows Connected Devices ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • Azure Monitor Agent
  • Capability Access Management Service (camsvc)
  • HID class driver
  • Kernel Streaming WOW Thunk Service Driver
  • Microsoft Brokering File System
  • Microsoft Graphics Component
  • Microsoft Input Method Editor (IME)
  • Microsoft Intune
  • Microsoft MPEG-2 Video Extension
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office PowerPoint
  • Microsoft Office SharePoint
  • Microsoft Office Word
  • Microsoft PC Manager
  • Microsoft Teams
  • Microsoft Windows QoS scheduler
  • Microsoft Windows Search Component
  • Office Developer Platform
  • Remote Desktop Client
  • Role: Windows Hyper-V
  • SQL Server
  • Service Fabric
  • Storage Port Driver
  • Universal Print Management Service
  • Virtual Hard Disk (VHDX)
  • Visual Studio
  • Visual Studio Code Python extension
  • Windows Ancillary Function Driver for WinSock
  • Windows AppX Deployment Service
  • Windows BitLocker
  • Windows Connected Devices Platform Service
  • Windows Cred SSProvider Protocol
  • Windows Cryptographic Services
  • Windows Event Tracing
  • Windows Fast FAT Driver
  • Windows GDI
  • Windows Imaging Component
  • Windows KDC Proxy Service (KPSSVC)
  • Windows Kerberos
  • Windows Kernel
  • Windows MBT Transport driver
  • Windows Media
  • Windows NTFS
  • Windows Netlogon
  • Windows Notification
  • Windows Performance Recorder
  • Windows Print Spooler Components
  • Windows Remote Desktop Licensing Service
  • Windows Routing and Remote Access Service (RRAS)
  • Windows SMB
  • Windows SPNEGO Extended Negotiation
  • Windows SSDP Service
  • Windows Secure Kernel Mode
  • Windows Shell
  • Windows SmartScreen
  • Windows StateRepository API
  • Windows Storage VSP Driver
  • Windows TCP/IP
  • Windows TDX.sys
  • Windows Universal Plug and Play (UPnP) Device Host
  • Windows Update Service
  • Windows User-Mode Driver Framework Host
  • Windows Virtualization-Based Security (VBS) Enclave
  • Windows Visual Basic Scripting
  • Windows Win32K GRFX
  • Windows Win32K ICOMP
  • Workspace Broker

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • https://www.jpcert.or.jp/english/at/2025/at250015.html
  • https://www.tenable.com/blog/microsofts-july-2025-patch-tuesday-addresses-128-cves-cve-2025-49719
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.