October 11, 2024

Language:

CamSA24-32: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៨ នៅក្នុងផលិតផល Microsoft ប្រចាំខែសីហា ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយ ចំនួន៨៨ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៨ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៨នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2024-38109: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Azure Health Bot Elevation ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មានវិទ្យា ឬហេកគ័រ អាចផ្ញើសំណើ Hypertext Transfer Protocol (HTTP) ដើម្បីបញ្ឆោតកម្មវិធី និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38106: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Kernel Elevation ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង race condition នៅក្នុងKernel Windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38107: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Power Dependency Coordinator ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុងwindow ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38178: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Scripting Engine Memory Corruption ដោយសារតែមានកំហុសឆ្គង boundary នៅពេលដំណើការមាតិការ HyperText Markup Language (HTML) អនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38189: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Project ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38141: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Ancillary Function Driver ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុងwindow ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38213: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Mark of the Web Security ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។
  • CVE-2024-38163: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Update Stack ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET and Visual Studio
  • Azure Connected Machine Agent
  • Azure CycleCloud
  • Azure Health Bot
  • Azure IoT SDK
  • Azure Stack
  • Line Printer Daemon Service (LPD)
  • Microsoft Bluetooth Driver
  • Microsoft Copilot Studio
  • Microsoft Dynamics
  • Microsoft Edge (Chromium-based)
  • Microsoft Local Security Authority Server (lsasrv)
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office Outlook
  • Microsoft Office PowerPoint
  • Microsoft Office Project
  • Microsoft Office Visio
  • Microsoft Streaming Service
  • Microsoft Teams
  • Microsoft WDAC OLE DB provider for SQL
  • Microsoft Windows DNS
  • Reliable Multicast Transport Driver (RMCAST)
  • Windows Ancillary Function Driver for WinSock
  • Windows App Installer
  • Windows Clipboard Virtual Channel Extension
  • Windows Cloud Files Mini Filter Driver
  • Windows Common Log File System Driver
  • Windows Compressed Folder
  • Windows Deployment Services
  • Windows DWM Core Library
  • Windows Initial Machine Configuration
  • Windows IP Routing Management Snapin
  • Windows Kerberos
  • Windows Kernel
  • Windows Kernel-Mode Drivers
  • Windows Layer-2 Bridge Network Driver
  • Windows Mark of the Web (MOTW)
  • Windows Mobile Broadband
  • Windows Network Address Translation (NAT)
  • Windows Network Virtualization
  • Windows NT OS Kernel
  • Windows NTFS
  • Windows Power Dependency Coordinator
  • Windows Print Spooler Components
  • Windows Resource Manager
  • Windows Routing and Remote Access Service (RRAS)
  • Windows Scripting
  • Windows Secure Kernel Mode
  • Windows Security Center
  • Windows SmartScreen
  • Windows TCP/IP
  • Windows Transport Security Layer (TLS)
  • Windows Update Stack
  • Windows WLAN Auto Config Service

 ៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –    https://www.cisa.gov/news-events/alerts/2024/08/13/microsoft-releases-august-2024-security-updates
  • –    https://www.jpcert.or.jp/english/at/2024/at240015.html
  • –    https://www.tenable.com/blog/microsofts-august-2024-patch-tuesday-addresses-88-cves
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.