March 29, 2024

Language:

CamSA20-27: ចំនុចខ្សោយ Zero Day ធ្ងន់ធ្ងរបំផុតមាននៅក្នុងកម្មវិធី Firefox

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន​ Google​ បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង ​(ចំនុចខ្សោយ) នៅ​ក្នុង​កម្មវិធី​ Firefox  ។

ចំនុច​ខ្សោយ​នេះ​ត្រូវ​បាន​ដាក់លេខ​កូដ​សម្គាល់​ ​ CVE-2020-6819 និង CVE-2020-6820 ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត ការវាយប្រហារជោគជ័យអាចឱ្យអនុញ្ញាតឱ្យមានលទ្ធភាពដំណើរការកូដនានាពីម្ងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ ឬបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

២. ផលិតផលដែលរងផលប៉ៈពាល់

  • កម្មវិធី Firefox កំណែក្រោម 74.0.1
  • និងកម្មវិធី Firefox ESR កំណែក្រោម 68.6.1

៣. ផលវិបាក

អ្នក​វាយប្រហារ​អាច​វាយលុក​ និងដំណើការកូដពីចំងាយក្នុងនាមជាអ្នកប្រើប្រាស់ដូចជាការផ្លាស់ប្តូរ ឬលុបទិន្នន័យ ឬបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលគ្រប់គ្រងលើប្រព័ន្ធទាំងមូលតែម្តង។

៤.ការណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមតែអាចធ្វើទៅបាន។

៥. វេបសាយពាក់ព័ន្ធ

  • https://www.mozilla.org/en-US/security/advisories/mfsa2020-11/
  • https://threatpost.com/firefox-zero-day-flaws-exploited-in-the-wild-get-patched/154466/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.