April 18, 2024

Language:

CamSA20-01: ចំនុចខ្សោយ Zero Day ធ្ងន់ធ្ងរបំផុតមាននៅក្នុងកម្មវិធី Firefox

១. ព័ត៌មានទូទៅ

កាលពី​ពេល​ថ្មី​ៗនេះ​ មាន​ចំនុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ ប្រភេទ​ Zero​ Day​ មួយ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​កម្មវិធី​ Firefox​ browser​ ដែល​ជា​កម្ម​វី​ធី​ពេញនិយម​មួយ​ក្នុង​ការប្រើ​ប្រាស់​ឆែក​អ៊ីនធឺណិត​។

ចំនុច​ខ្សោយ​នេះ​ត្រូវ​បាន​ដាក់លេខ​កូដ​សម្គាល់​ ​ CVE​-2019​-17026​ ដែល​អាច​នាំ​ឱ្យ​ out​-of​-bounds​ memory​ អាច​ភ្ជាប់​ទៅកាន់​ Languages​ ដោយ​មិន​ការ​ការពារ​សុវត្ថិភាព​នៅ​លើ​អង្គ​ចងចាំ​ ដោយ​អាច​បង្ក​ទៅជា​ការ​ដំណើរ​ពាក្យ​បញ្ជា​រពី​ចម្ងាយ​ ឬការ​ធ្វើ​ឱ្យ​គាំង​កម្មវិធី​។

២. ផលិតផលដែលរងផលប៉ៈពាល់

កម្មវិធី Firefox កំណែក្រោម 72.0.1

និងកម្មវិធី Firefox ESR កំណែក្រោម 68.4.1

៣. ផលវិបាក

អ្នក​វាយប្រហារ​អាច​វាយលុក​តាមរយៈ​ចំនុច​ខ្សោយ​នេះ​ ដោយ​អាច​បង្វែរ​ការ​បើ​កវេ​បសាយ​ណា​ដែល​ប្រើប្រាស់​កម្មវិធី​ដែល​មាន​ចំនុច​ខ្សោយ​នេះ​ ភ្ជាប់​ទៅ​កាន់​វេ​បសាយ​ដែល​មាន​ផ្ទុកមេរោគ​ក្នុង​ការ​ចម្លង​ចូល​ទៅកាន់​ម៉ាស៊ីន​អ្នកប្រើ​ប្រាស់​។

៤. អនុសាសន៍ណែនាំ

អភិបាល​គ្រប់គ្រង​ប្រព័ន្ធ​ និង​អ្នកប្រើ​ប្រាស់​កម្មវិធី​ Firefox​ ខាងលើ​ ត្រូវតែ​ធ្វើ​កា​រអា​ប់ដេ​តជាបន្ទាន់​ទៅកាន់​កំណែ​ចុងក្រោយ​ ដោយ​អ្នក​ចុច​ទៅលើ​ម៉ឺនុយ​ “Help​” បន្ទាប់មក​ជ្រើស​យកពាក្យ​ “About​ Firefox​” ហើយ​រង់ចាំ​រហូតដល់​កម្ម​វធី​អាប់​ដេ​តរួចរាល់​។

. ព័ត៌មានលម្អិតពាក់ព័ន្ធ

  • https://www.mozilla.org/en-US/security/advisories/mfsa2020-03/
  • https://www.bleepingcomputer.com/news/security/mozilla-firefox-7201-patches-actively-exploited-zero-day/
  • https://www.welivesecurity.com/2020/01/09/mozilla-rushes-patch-firefox-zero-day/
  • https://www.tenable.com/blog/cve-2019-17026-zero-day-vulnerability-in-mozilla-firefox-exploited-in-targeted-attacks
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.