September 23, 2020

Language:

CamSA19-06: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ២០ របស់ផលិតផល Microsoft ប្រចាំខែកុម្ភះ ២០១៩

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ​៧៤ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ២០ចំនុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង២០ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង២០នោះ មានដូចតទៅៈ

  • CVE-2019-0590, CVE-2019-0591, CVE-2019-0593, CVE-2019-0605, CVE-2019-0607, CVE-2019-0640 ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះ អាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-0594, CVE-2019-0604 ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី​ Microsoft SharePoint បរាជ័យក្នុង ការពិនិត្យមើលកូដនៃកញ្ចប់កម្មវិធី ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវា ប្រហារកម្មវិធី SharePoint និងគណនីម៉ាស៊ីនមេបម្រើ SharePoint។
  • CVE-2019-0618, CVE-2019-0662 ចំនុចខ្សោយនេះកើតមាននៅពេលដែល Windows Graphics Device Interface ចំនុចខ្សោយមួយ នេះអាចអនុញ្ញាតឲ្យ អោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវាប្រហារព្រមទាំងអាចធ្វើការគ្រប់គ្រង នៅក្នុងCompute ដែលមានសិទ្ធ ស្មើរហ្នឹងអ្នកបច្ចេកទេស( administrative user)
  • CVE-2019-0626 ចំនុចខ្សោយនេះកើតមាននៅលើ Windows Server DHCP នៅពេលដែលអ្នកវាយប្រហារផ្ញើរកញ្ចប់ជាក់ លាក់ទៅអោយម៉ាស៊ីនមេ DHCP Server ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវា ប្រហារទៅលើម៉ាស៊ីនមេ DHCP Server ។
  • CVE-2019-0634 ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft Edge ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ អោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវាប្រហារព្រមទាំងអាចធ្វើការគ្រប់គ្រងនៅក្នុងCompute ដែលមានសិទ្ធ ស្មើរហ្នឹងអ្នកបច្ចេកទេស( administrative user)

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៧៤ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:

https://portal.msrc.microsoft.com/en-us/security-guidance

 

.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Adobe Flash Player
  • Internet Explorer
  • Microsoft Edge
  • Microsoft Windows
  • Microsoft Office and Microsoft Office Services and Web Apps
  • ChakraCore
  • .NET Framework
  • Microsoft Exchange Server
  • Microsoft Visual Studio
  • Azure IoT SDK
  • Microsoft Dynamics
  • Team Foundation Server
  • Visual Studio Code

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.