របៀបសន្ទនាជាមួយនឹងអ្នកជឿលើព័ត៌មានមិនពិត
១. ព័ត៌មានទូទៅ មូលហេតុធំមួយដែលអាចធ្វើឱ្យយើងជឿលើព័ត៌មានមិនពិតគឺ យើងភាគច្រើនមានទំនោរប្រតិកម្មតបទៅនឹងព័ត៌មានដោយប្រើប្រាស់អារម្មណ៍របស់យើងជាជាងការត្រិះរិះពិចារណារកហេតុផលសមរម្យ។ អ្នកបង្កើតព័ត៌មានមិនពិតជាច្រើនប្រើយុទ្ធសាស្ត្រកេងប្រវ័ញ្ចលើប្រតិកម្មអារម្មណ៍ទាំងនេះ។ ខាងក្រោមនេះគឺជាកត្តាទូទៅមួយចំនួនដែលអ្នកគួរយកចិត្តទុកដាក់៖ ១.១ ភាពល្អៀងទៅជំនឿមានស្រាប់ ភាពល្អៀងនេះអាចកើតមាននៅពេលដែលយើងជឿលើព័ត៌មានដែលគាំទ្រអ្វីដែលយើងគិតឃើញរួចហើយ។ ដោយសារព័ត៌មាននេះស៊ីគ្នានឹងជំនឿដែលមានរួចហើយរបស់យើង យើងតែងមានទំនោរចង់ចែករំលែកវាបន្ត។ ១.២…



