June 17, 2025

Language:

វគ្គបណ្តុះបណ្តាលស្តីពី « Comprehensive Exercise: CSIRT »

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « Comprehensive Exercise: CSIRT » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « Comprehensive Exercise: CSIRT » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៥០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ ជាសកម្មភាពបន្តមួយនៃគម្រោងលើកកម្ពសភាពធន់នៃសន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីកសាងចំណេះដឹងមូលដ្ឋាន និងជំនាញអនុវត្តដែលចាំបាច់សម្រាប់ការបង្កើត ដំណើរការ និងពង្រឹងសមត្ថភាពក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រ ស្របតាមស្តង់ដារអន្តរជាតិនិងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗលើជំនាញសន្តិសុខសាយប័រផងដែរ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.