របៀប និងមូលហេតុដែលឧក្រិដ្ឋជនសាយប័រក្លែងបន្លំការលេចធ្លាយទិន្នន័យ
១. ព័ត៌មានទូទៅ ការលេចធ្លាយទិន្នន័យជាបញ្ហាប្រឈមចម្បងសម្រាប់អង្គភាព ស្ថាប័ន និងក្រុមហ៊ុននានាទូទាំងពិភពលោក។ បញ្ហាប្រឈមនេះកាន់តែស្មុគស្មាញដោយសារតួអង្គគំរាមកំហែងបង្កើតការលេចធ្លាយទិន្នន័យក្លែងក្លាយ។ បើទោះបីជាករណីលេចធ្លាយទិន្នន័យត្រូវបានរកឃើញថាមិនពិតក៏ដោយ ក៏ការផ្សព្វផ្សាយព័ត៌មានបឋមពីការលេចធ្លាយទិន្នន័យក្លែងក្លាយនេះអាចបង្កផលប៉ះពាល់អវិជ្ជមានដែរ។ ២.តើអ្វីជំរុញឱ្យឧក្រិដ្ឋជនសាយប័របង្កើតការលេចធ្លាយទិន្នន័យ? ប្លក (blog) របស់ក្រុមឧក្រិដ្ឋជនសាយប័រធំៗនានាជាចំណុចផ្តោតចំណាប់អារម្មណ៍របស់អង្គភាពសារព័ត៌មានជាច្រើន។…



