October 03, 2025

Language:

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី៣ (The 3rd Joint Coordinating Committee Meeting) នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី៣ (The 3rd Joint Coordinating Committee Meeting) នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៤០នាក់។

កិច្ចប្រជុំនេះបានលើកយកអំពីវឌ្ឍនភាពរបស់គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលទទួលបានជំនួយបច្ចេកទេសតាមរយៈ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) ដើម្បីទទួលបានធាតុចូល និងអនុសាសន៍បន្ថែមទៀតពីស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីឱ្យការអនុវត្តគម្រោងទទួលបានលទ្ធផលដូចដែលបានគ្រោងទុក។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.