១. ព័ត៌មានទូទៅ
ធនធានដែលអ្នកគិតថាសំចៃបានពីការប្រើប្រាស់សេវាផ្ទុកថោក អ្នកអាចនឹងចំណាយទៅវិញគុណនឹងដប់ដើម្បីដោះស្រាយ និងកែតម្រូវ។ សេវាកម្មរអាក់រអួល យឺតយ៉ាវ សុវត្ថិភាពមានចន្លោះ និងសេវាផ្ដល់ជំនួយខ្សោយ មិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសទេ តែថែមទាំងជាហានិភ័យអាជីវកម្មផងដែរ។ រយៈពេលដាច់សេវាកម្មតែមួយម៉ោងអាចធ្វើឱ្យអាជីវកម្មផ្គត់ផ្គង់កម្មវិធីដែលកំពុងរីកចម្រើនមួយខាតបង់រាប់ពាន់ដុល្លារដោយសារប្រតិបត្តិការរអាក់រអួលឬការបាត់បង់ទំនុកចិត្តពីអតិថិជន។ សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក នោះអាចមានន័យថា ការទូទាត់ត្រូវបានបោះបង់ និងអ្នកប្រើប្រាស់អន់ចិត្តហើយលែងប្រើប្រាស់សេវាកម្មទៀត។
២. មូលហេតុដែលភាពអាចទុកចិត្តបានមានអាទិភាពជាងតម្លៃ
នៅពេលដែលថ្នាលសេវាកម្មមួយមានការរអាក់រអួល ការខាតបង់មិនត្រូវបានវាស់វែងដោយត្រឹមតែប្រតិបត្តិការការលក់ដែលខកខានប៉ុណ្ណោះទេ ប៉ុន្តែក៏មានរាប់បញ្ចូលផងដែរនូវការខាតបង់ពេលវេលា ការផ្តោតអាទិភាព និងជំនឿទុកចិត្តផងដែរ។ សេវាផ្ទុកគេហទំព័រដែលអាចទុកចិត្តបាននឹងធានាថា ករណីទាំងនេះអាចកើតមានឡើងតិចបំផុត។
ថ្វីត្បិតការធានាដំណើរការឥតរអាក់រអួល ៩៩% មើលទៅហាក់ដូចជាល្អ ប៉ុន្តែវាស្មើនឹងការរអាក់រអួលជាង ៤ថ្ងៃ ក្នុងមួយឆ្នាំ។ សម្រាប់ការដំណើរការកម្មវិធី រយៈពេលរអាក់រអួលនេះមិនអាចទទួលយកបានទេ។ ដូចនេះ កម្រិតអាចទទួលយកបាន និងកម្រិតមិនអាចទទួលយកបានភាគច្រើនខុសគ្នាត្រឹមមួយភាគរយប៉ុណ្ណោះ។
ភាពអាចទុកចិត្តបានក៏មានន័យថាដំណើរការដែលមានស្ថិរភាពផងដែរ។ រយៈពេលឆ្លើយតបខ្ពស់ និងរយៈពេលដំណើរការយឺតធ្វើឱ្យអ្នកប្រើប្រាស់មានការធុញទ្រាន់ និងជាប់គាំង APIs ជាពិសេសសម្រាប់ផលិតផលដែលប្រើប្រាស់ទិន្នន័យច្រើន។ សេវាកម្មផ្ទុកផ្ទុកដែលមានស្ថិរភាព និងគ្រប់គ្រងបានល្អការពារទាំងប្រព័ន្ធដំណើរការពីក្រោយផង និងទាំងបទពិសោធន៍របស់អតិថិជនផងដែរ។
៣. គុណសម្បត្តិនៃការប្រើប្រាស់សេវាកម្មមានហេដ្ឋារចនសម្ព័ន្ធក្នុងតំបន់
ទោះបីអាជីវកម្មរបស់អ្នកមានមូលដ្ឋាននៅទីណាក៏ដោយ ការជ្រើសរើសសេវាផ្ទុកគេហទំព័រដែលនៅក្នុងតំបន់តែមួយជាមួយអតិថិជន គឺជាវិធីសាស្ត្រដ៏សាមញ្ញមួយក្នុងការកសាងទំនុកចិត្ត និងផ្គត់ផ្គង់បទពិសោធន៍ដែលរលូន។ ការផ្ទុកសេវាកម្មនៅជិតអ្នកប្រើប្រាស់ស្នូលរបស់អ្នក អាចបង្កើនល្បឿន ជំនឿទុកចិត្ត និងអនុលោមភាពទៅនឹងច្បាប់ និងស្តង់ដារក្នុងតំបន់។
សេវាកម្មផ្ដល់ជំនួយក្នុងតំបន់ក៏អាចមានភាពប្រសើរផងដែរ។ ដៃគូហេដ្ឋារចនសម្ព័ន្ធដែលដំណើរការក្នុងតំបន់ពេលវេលាតែមួយ និងយល់ពីទីផ្សាររបស់អ្នក អាចដោះស្រាយបញ្ហាបានលឿន ហើយទំនាក់ទំនងគ្នាដោយមានភាពងាយស្រួល។
៤. ភាពអាចពង្រីកបាន និងការរៀបចំសម្រាប់អនាគត
អ្វីដែលដំណើរការបានសម្រាប់គម្រោងតូចមួយនៅថ្ងៃនេះ អាចនឹងដួលរលំនៅពេលខាងមុខដោយសារ កំណើនអ្នកប្រើប្រាស់។ សេវាផ្ទុកគេហទំព័រដែលអាចពង្រីកបានដោយងាយអាចធានាថា អ្នកអាចរីកចម្រើនបាន ដោយមិនចាំបាច់ផ្លាស់ប្តូរថ្នាលសេវាកម្មរាល់ពេលដែលការប្រើប្រាស់កើនឡើង។
អ្នកគួរស្វែងរកក្រុមហ៊ុនផ្តល់សេវាដែលផ្តល់ជូននូវការបែងចែកធនធានប្រកបដោយភាពបត់បែន ភាពងាយស្រួលដំឡើង RAM, ឃ្លាំងផ្ទុកទិន្នន័យ និងថាមពល CPU នៅពេលដែលអាជីវកម្មរបស់អ្នកវិវត្ត។ មុខងារដូចជា load balancing, integrated CDN, និង container-ready environments អាចជួយអ្នកអភិវឌ្ឍក្នុងការកសាងប្រព័ន្ធដែលមានភាពធន់ខ្ពស់ចាប់ពីដំបូងទៅ។
៥. សុវត្ថិភាពខ្ពស់ និងអនុលោមភាពជាកត្តាដាច់ខាត
នៅក្នុងបរិស្ថានគ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះ សុវត្ថិភាពមិនមែនជាជម្រើសទេ តែជាភាពចាំបាច់។ ក្រុមហ៊ុនផ្តល់សេវាផ្ទុកគេហទំព័រល្អ ចាត់ទុកមុខងារសុវត្ថិភាពដូចជា ការការពារនឹង DDoS និងការបម្រុងទុកដោយស្វ័យប្រវត្តិជាដើម ជាផ្នែកស្នូលសំខាន់នៃសេវាកម្មរបស់គេ មិនមែនជាមុខងារបន្ថែមទេ។
ការគ្រប់គ្រង SSL, ការស្កេនមេរោគ និងអាប់ដេតតាមកាលវិភាគគួរតែមានលក្ខណៈស្វ័យប្រវត្តិ និងតម្លាភាព។ អ្នកគួរតែដឹងជានិច្ចថាមានយន្តការការពារអ្វីខ្លះកំពុងដំណើរការសម្រាប់កម្មវិធីរបស់អ្នក និងរបៀបដែលក្រុមហ៊ុនផ្តល់សេវារបស់អ្នកគ្រប់គ្រងចំណុចខ្សោយ។
៦. កត្តាមនុស្ស៖ សេវាផ្ដល់ជំនួយដែលយល់ពីបច្ចេកវិទ្យា
សេវាផ្ទុកគេហទំព័រល្អបំផុតមិនទុកអ្នកឱ្យនៅរង់ចាំយូរតាមប្រព័ន្ធយកសំបុត្រ ឬបតសន្ទនាស្វ័យប្រវត្តិទេ។ គេជួលអ្នកជំនាញបច្ចេកទេសដែលអាចធ្វើការវិនិច្ឆ័យ និងដោះស្រាយបញ្ហាបានពិតប្រាកដដើម្បីមកជួយដោះស្រាយបញ្ហាដែលអ្នកជួបប្រទះ។ សម្រាប់ក្រុមបច្ចេកទេស នោះមានន័យថាលទ្ធភាពសន្ទនាជាមួយអ្នកផ្ដល់ជំនួយដែលយល់ពី frameworks, deployments និង APIs មិនមែនត្រឹមតែការកំណត់ពាក្យសម្ងាត់ឡើងវិញប៉ុណ្ណោះទេ។
ការផ្ដល់ជំនួយល្អមិនត្រឹមតែដោះស្រាយបញ្ហាកាន់តែលឿនប៉ុណ្ណោះទេ ក៏ថែមទាំងកសាងទំនុកចិត្តលើហេដ្ឋារចនសម្ព័ន្ធរបស់អ្នកផងដែរ។ ទំនុកចិត្តនោះអនុញ្ញាតឱ្យក្រុមរបស់អ្នកផ្តោតលើការអភិវឌ្ឍន៍ ជាជាងវិលវល់ជុំវិញការ ដោះស្រាយបញ្ហា។
៧. ចាត់ទុកការជ្រើសរើសសេវាផ្ទុកគេហទំព័រជាការសម្រេចចិត្តយុទ្ធសាស្ត្រ
សេវាកម្មផ្ទុកគេហទំព័រគឺមិនមែនគ្រាន់តែជាជម្រើសបច្ចេកទេសទេ តែជាជម្រើសយុទ្ធសាស្ត្រ។ ការជ្រើសរើសក្រុមហ៊ុនផ្តល់សេវាផ្ទុកគេហទំព័រ នឹងកំណត់ពីភាពធន់ ភាពអាចពង្រីកបាន និងសុវត្ថិភាពនៃប្រតិបត្តិការរបស់អ្នក សម្រាប់ពេលច្រើនឆ្នាំទៅខាងមុខ។
ដៃគូផ្ដល់សេវាកម្មផ្ទុកគេហទំព័រល្អ មិនត្រឹមតែរក្សាប្រព័ន្ធរបស់អ្នកឱ្យមានតំណភ្ជាប់បានប៉ុណ្ណោះទេ តែក៏រក្សាអាជីវកម្មរបស់អ្នកឱ្យមានការរីកចម្រើនទៀតផងដែរ។
៨. ឯកសារពាក់ព័ន្ធ
- https://hackread.com/what-tech-teams-look-in-hosting-provider/







