March 19, 2024

Language:

សិក្ខាសាលា “លំហាត់សមយុទ្ធឆ្លើយតបឧប្បទេវេហតុសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន Cyber Angkor 2017 ”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន បាន អញ្ជើញ ជា អធីបតី ក្នុង ពិធី បើក សិក្ខា សាលា “លំហាត់សមយុទ្ធឆ្លើយតបឧប្បទេវហេតុ សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន Cyber Exercise – Cyber Angkor 2017 ” នៅទីស្តីការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ។ សិក្ខាសាលាត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

 ឯកឧត្តម ជុ ន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងពិធីបើក Cyber Angkor 2017

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា (CIOs) មកពីបណ្តាក្រសួង -ស្ថាប័ន រាជរដ្ឋាភិបាលប្រមាណជា ៦០រូប ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពជំនាញ និងភាពរួចរាល់ក្នុងការឆ្លើយតបឧប្បទេវហេតុសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅពេលដែលមានការវាយប្រហារណាមួយកើតមានឡើងចំពោះប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង -ស្ថាប័នទាំងនោះ។

ដើម្បីឲ្យអ្នកចូលរួមមានការយល់ដឹងច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃការគំរាមគំហែង វិធីសាស្ត្រនៃការវាយប្រហារ និងការ ឆ្លើយតបទៅនឹងឧប្បទេវហេតុប្រធានបទចំនួន បី (03) ត្រូវបានលើកយកមកបង្ហាញដោយវាគ្មិនរបស់នាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានៈ

១. យល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃការវាយប្រហារ (Current Cyber Threats)
២. ការវាយប្រហារទៅលើចំនុចខ្សោយរបស់វេបសាយ (Case Study on WordPress)
៣. ការឆ្លើយតបទៅនឹងឧប្បទេវហេតុ (Incident Response)

លំហាត់សមយុទ្ធឆ្លើយតបឧប្បទេវហេតុត្រូវបានលើកយកមកពិភាក្សា វែកញែក និង រកដំណោះស្រាយនៅតាម ក្រុមនិមួយ ៗ នៃអ្នកចូលរួមទាំងអស់ ។ ប្រធានបទនៅក្នុងឆ្នាំនេះ គឺផ្តោតទៅលើភាពរួចរាល់នៃការប្រមូលព័ត៌មានឧប្បទេវេហតុ និង ចែករំលែកទៅកាន់អ្នកភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើង ៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.