May 29, 2025

Language:

វគ្គបណ្ដុះបណ្ដាលស្តីពី « Certified ISO/IEC 27001 Lead Implementer »

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី « Certified ISO/IEC 27001 Lead Implementer » នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី « Certified ISO/IEC 27001 Lead Implementer » ដែលរៀបចំឡើងចាប់ពីថ្ងៃទី២០-២៣ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សរុបប្រមាណ ៣០រូប។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់នូវការស្វែងយល់ទ្រឹស្ដី និងការអនុវត្តពាក់ព័ន្ធនឹងគោលការណ៍ច្បាប់ ការកំណត់វិសាលភាពនៃប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ការវាយតម្លៃហានិភ័យ ការជ្រើសរើសយន្តការគ្រប់គ្រងហានិភ័យ ការអនុវត្តយន្តការ និងការរៀបចំប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានសម្រាប់សវនកម្មវិញ្ញាបនបត្រ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំអនុវត្តស្តង់ដារ (lead implementer) ដែលអាចដឹកនាំប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន របស់អង្គភាពដោយមានទំនុកចិត្ត និងប្រសិទ្ធភាពស្របតាមស្តង់ដារ ISO/IEC 27001។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.