March 29, 2024

Language:

CamSA20-07: ចំណុចខ្សោយ​ sudo មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Linux​ និង​ macOS​ (CVE-2019-18634)

១. ព័ត៌មានទូទៅ

លោក​ Joe Vennix​ អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​របស់​ក្រុមហ៊ុន​ Apple​ បាន​រក​ឃើញ​ភាព​ងាយ​រងគ្រោះ​ ឬ​ចំណុច​ខ្សោយ​ (CVE-2019-18634) ដ៏​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ពាក្យ​បញ្ជា​ sudo​ អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ដែល​មាន​សិទ្ធិធម្មតា​ (normal user)​ អាច​ប្រើប្រាស់​ប្រាស់ពាក្យ​បញ្ជា​ដោយ​ប្រើសិទ្ធិអភិបាល​ (root​ user)​ លើប្រព័ន្ធប្រតិបត្តិការ​ Linux​ ឬ​ macOS​។

CVE-2019-18634​: ចំណុចខ្សោយ​នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​មុខងារ​ “pwfeedback” បាន​បើក​ដំណើ​ការ​នៅក្នុង​ configuration file​ របស់​ sudoers។ អ្នកវាយប្រហារ​វាយលុក​ជោគជ័យ​តាមរយៈ​ចំណុចខ្សោយនេះ​អាចដំណើការ​ពាក្យបញ្ជា​ក្នុង​នាម​ជា​អភិបាល​គ្រប់គ្រង​ប្រព័ន្ធ​។

២. ផលិតផល​ដែលបានរងផលប៉ះពាល់

កម្មវិធី​ Sudo កំណែ​ 1.8.26​ និងកំណែមុននេះ

៣. ការណែនាំ

ដើម្បីត្រួតពិនិត្យមើលថាអ្នកអាចរងគ្រោះពីចំណុចខ្សោយនេះសូមពិនិត្យដូចខាងក្រោម៖

វាយពាក្យបញ្ជា “sudo -l” នៅក្នុង terminal នៃប្រព័ន្ធប្រតិបត្តិការ Linux ឬ macOS បន្ទាប់មកឆែកមើលថា “pwfeedback” មានបើកឱ្យដំណើរការនៅក្នុង “Matching Defaults entries” ដែរឬទេ ប្រសិនបើអ្នកឃើញមានបើកមុខងារនេះ សូមធ្វើការបិទ ដោយផ្លាស់ប្តូរពី “Defuals pwfeedback” ទៅជា “Default !pwfeedback” នៅក្នុង configuration file របស់ sudoers ដើម្បីការពារខ្លួនពីចំណុចខ្សោយនេះ។

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។

៤. វេបសាយពាក់ព័ន្ធ

https://www.sudo.ws/alerts/pwfeedback.html

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.