April 18, 2024

Language:

CamSA20-63: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន Cisco បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខបន្ទាន់មួយ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង ​(ចំនុចខ្សោយ) ជាច្រើនក្នុងផលិតផលរបស់ខ្លួន។ ចំណុចខ្សោយទាំងនេះ ត្រូវបានត្រួពិនិត្យឃើញថាមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត និង​ទាម​ទារ​ឱ្យ​មាន​វិធាន​ការ​ជា​បន្ទាន់​ ដែលមានដូចជា៖

  • CVE-2020-3544 ចំណុចខ្សោយនេះមាននៅក្នុង Cisco Discovery Protocol implementation នៃកម្មវិធី Cisco Video Surveillance 8000 Series IP Cameras ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារដែលមិនស្គាល់អត្តសញ្ញាណ អាចប្រតិ្តកូដបំពានលើឧបករណ៍ដែលរងផលប៉ះពាល់ ឬ អាចបណ្តាលឱ្យមានការគាំងដំណើរការ (Denial of Service)។
  • CVE-2020-3467 ចំណុចខ្សោយនេះមាននៅក្នុង web-based management interface នៃកម្មវិធី Cisco Identity Services Engine (ISE) អាចអនុញ្ញាតឱ្យហេគឃ័រ ឬ អ្នកវាយប្រហារពីចម្ងាយអាចធ្វើការផ្ទៀងផ្ទាត់ផ្នែកខ្លះ ដោយធ្វើការកំណត់រចនាសម្ព័ន្ធនៅលើឧបករណ៍ដែលរងផលប៉ះពាល់។ ចំណុចខ្សោយនេះកើតឡើង ដោយសារតែការអនុវត្តមិនត្រឹមត្រូវនៃការគ្រប់គ្រងការចូលប្រើ (RBAC) នៅក្នុង web-based management interface។
  • CVE-2020-3535 ចំណុចខ្សោយនេះមាននៅក្នុង DLLs នៃកម្មវិធី Cisco Webex Teams client សម្រាប់ប្រព័ន្ធ Windows ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការបញ្ញូល malicious library នៅក្នុងប្រព័ន្ធនោះបាន ហើយអ្នកវាយប្រហារត្រូវការ credentials ដែលមានសុពលភាពនៅលើប្រព័ន្ធ Windows។

.ផលិតផលដែលរងផលប៉ៈពាល់

  • Cisco Video Surveillance 8000 Series IP Cameras
  • Cisco ISE.
  • Cisco Webex Teams

៣.ផលវិបាក

ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ (remotely execute)​ គ្រប់គ្រងប្រព័ន្ធទាំងស្រុង ឬបង្កទៅជាការវាយប្រហារ Denial of Service (DoS) ធ្វើឱ្យគាំងបណ្តាញ ឬគាំងឧបករណ៍ជាដើម។

៤.ការណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។

៥.វេបសាយពាក់ព័ន្ធ

  • https://us-cert.cisa.gov/ncas/current-activity/2020/10/08/cisco-releases-security-updates
  • https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-cdp-rcedos-mAHR8vNx
  • https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-ise-auth-bypass-uJWqLTZM
  • https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-webex-teams-dll-drsnH5AN
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.