September 18, 2020

Language:

CamSA20-47: ប្រុងប្រយ័ត្នចំពោះចំណុចខ្សោយធ្ងន់ធ្ងរនៅក្នុង TeamViewer

១.ព័ត៌មានទូទៅ

នាពេលថ្មីៗនេះក្រុមហ៊ុន TeamViewer បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង ​(ចំនុចខ្សោយ) កម្រិតធ្ងន់ធ្ងរ ដែលមានលេខសម្គាល់ CVE-2020-13699 មាននៅក្នុងកម្មវិធី Team Viewer។

CVE-2020-13699: ចំណុចខ្សោយនេះអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយអាចភ្ចាប់ទៅកាន់ទិន្នន័យសំខាន់ៗ និងលួចយកពាក្យសម្ងាត់ក្នុងប្រព័ន្ធ ដោយសារកម្មវិធី TeamViewer Desktop សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ធ្វើប្រតិបត្តិការជាមួយ URI មិនតាមវិធីសាស្រ្តសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ អ្នកវាយប្រហារពីចម្ងាយអាចរៀបចំជាតំណ (link) មួយដើម្បីធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យចុចលើវាហើយបង្កឱ្យកម្មវិធីធ្វើការបញ្ជូន NTLM authentication ទៅប្រព័ន្ធរបស់អ្នកវាយប្រហារ។ ការវាយប្រហារដោយជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារលួចបាន NTLM hash ក្នុងសិទ្ធជាអ្នកកំពុងប្រើប្រាស់ប្រព័ន្ធ ហើយអាចឈានទៅរកការចូលប្រព័ន្ធដោយគ្មានការអនុញ្ញាត។

២.ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់

  • TeamViewer for Windows

៣.ផលវិបាក

ការវាយប្រហាលដោយជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារទទួលបាន NTLM hash ក្នុងសិទ្ធជាអ្នកកំពុងប្រើប្រាស់ប្រព័ន្ធ ហើយអាចឈានទៅរកការចូលប្រើប្រាស់ប្រព័ន្ធដោយគ្មានការអនុញ្ញាត។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://www.cybersecurity-help.cz/vdb/SB2020081024
  • https://thehackernews.com/2020/08/teamviewer-password-hacking.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.