July 11, 2020

Language:

CamSA20-29: ក្រុមហ៊ុនម៉ៃក្រូសូហ្វចេញផ្សាយនូវការជួសជុលបន្ទាន់លើចំនុចខ្សោយកម្មវិធី Mircosoft Office

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន Microsoft បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខបន្ទាន់មួយ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង ​(ចំនុចខ្សោយ) មាននៅក្នុងកម្មវិធី Microsoft Office, Office 365 ProPlus និង Paint 3D ។

ចំណុចខ្សោយដែលមានលេខសម្គាល ADV200004 មានសុវត្ថិភាពគ្រោះថ្នាក់កម្រិតមធ្យម ដែលកើតមាននៅក្នុង Autodesk’s library សម្រាប់ FBX ដែលមានភ្ជាប់នៅក្នុងកម្មវិធី Microsoft Office, Office 365 ProPlus និង Paint 3D  វាអាចនាំឱ្យមានការដំណើរការកូដពីចម្ងាយ (remote code execution) និងបង្កជាការវាយប្រហារ denial of service ជាដើម។

២.ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់

  • Office 365 ProPlus ប្រភេទ 32-bit និង 64-bit
  • Microsoft Office 2016 ប្រភេទ 32-bit និង 64-bit
  • Microsoft Office 2019 ប្រភេទ 32-bit និង 64-bit

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើការកូដពីចម្ងាយ ឬបង្កជាការវាយប្រហារ denial of service និងគ្រប់គ្រងប្រព័ន្ធទាំងស្រុង។

៤.អនុសាសន៏ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមតែអាចធ្វើទៅបាន។

៥.សម្រាប់ព័ត៌មានបន្ថែម

  • https://portal.msrc.microsoft.com/en-US/security-guidance/advisory/ADV200004
  • https://www.us-cert.gov/ncas/current-activity/2020/04/22/microsoft-releases-security-updates-multiple-products
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.